ទទួលបានប្រាក់កម្ចីខ្នាតធំរហ័សគ្រប់ទីកន្លែងគ្រប់ពេលវេលា

Big Loans KH

ចំនួនប្រាក់កម្ចី
$5000 $27000
ចំនួនប្រាក់កម្ចី
6 ខែ48 ខែ
អត្រាការប្រាក់
1.25%1.5%
បង់ប្រចាំខែ:
សរុប:
Loading

បញ្ជាក់: ព័ត៌មានដែលបានបង្ហាញនេះគ្រាន់តែជាព័ត៌មានសម្រាប់អ្នកប៉ុណ្ណេាះ។ ផលិតផលខ្លះគឺមានការប្រែប្រួលទៅតាមថ្លៃសេវានិងលក្ខខណ្ឌរួមទាំងរយៈពេល។ អត្រាការប្រាក់និងថ្លៃសេវានឹងត្រូវចរចាដោយផ្អែកលើសមត្ថភាពរបស់អតិថិជន។

តើ កម្ចីខ្នាតធំអាចប្រើប្រាស់លើអ្វីខ្លះ

ហេតុផលមួយចំនួននៅខាងក្រោមនេះអាចអោយលោកអ្នកគិតថាកម្ចីខ្នាតធំពិតជាសាកសមនឹងតំរូវការរបស់លោកអ្នក

គោលបំណងកសិកម្ម

ការផ្តល់ជាទុនសម្រាប់ការធ្វើកសិកម្មតាមរដូវកាល ឬ ការទិញដីទិញឧបករណ៍ប្រើប្រាស់សម្រាប់កសិកម្ម ការធ្វើឃ្លាំងសម្រាប់ទុកដាក់ផលិតផល និងថ្លៃដឹកជញ្ជូន ថ្លៃភ្ជួររាស់ដីសម្រាប់ការសាបព្រួស និងការប្តូរដំណាំឬការចិញ្ចឹមសត្វ។

គោលបំណងផ្ទាល់ខ្លួន

គឺជាប្រាក់កម្ចីសម្រាប់ប្រើប្រាស់ទៅលើចំណាយផ្ទាល់ខ្លួនមួយចំនួនដូចជា ពិធីមង្គលការ វិស្សមកាល ឬការបង្រួបបង្រួមបំណុល ឬហេតុការណ៍កើតឡើងដោយមិនបានគ្រោងទុកជាមុនដែលត្រូវការចំនួនទឹកប្រាក់ច្រើន។

សម្រាប់ការអប់រំ

គឺជាជំនួយផ្នែកហិរញ្ញវត្ថុដែលឆ្លើយតបនឹងការចំណាយទៅលើថ្លៃសិក្សារបស់កូនៗលោកអ្នកដូចជាថ្លៃសិក្សា សៀវភៅ ឧបករណ៍ ឬសម្ភារៈដែលពួកគេអាចនឹងត្រូវការនៅក្នុងសាលារៀន។ ឬប្រសិនបើអ្នកត្រូវការប្រាក់បន្ថែមបង់ថ្លៃវគ្គសិក្សាខ្លីៗ ដើម្បីបង្កើនជំនាញការងារ ឬទទួលបានសញ្ញាបត្រ។

ការកែលម្អគេហដ្ឋាន

ពេលខ្លះការកែលម្អគេហដ្ឋានត្រូវការជាចាំបាច់ដើម្បីកែលម្អស្ថានភាពរស់នៅរបស់អ្នក។ នេះរួមបញ្ចូលទាំងការកែលម្អផ្ទះ ឬការជួសជុលបន្ថែមនិងការទិញឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។

ការពង្រីកអាជីវកម្ម

ដើម្បីជួយអាជីវកម្មរបស់អ្នកឈានទៅកម្រិតមួយទៀត ធានាបាននូវឱកាសអាជីវកម្មថ្មី កែលម្អកន្លែងអោយធំជាងមុន បន្ថែមម៉ាស៊ីនឬគ្រឿងបរិក្ខារថ្មី ឬបណ្តាក់ទុនចូលទៅក្នុងការរីកចម្រើនថ្មី ឬឧស្សាហកម្ម។ ដើម្បីអោយអជីវកម្មរបស់អ្នកកាន់តែលូតលាស់ល្អប្រសើរជាងមុន សូមពិគ្រោះជាមួយបុគ្គលិកផ្នែកឥណទានរបស់យើងនៅថ្ងៃនេះ សម្រាប់ការផ្តល់ជម្រើសដ៏សាកសមសម្រាប់អជីវកម្មរបស់អ្នក។

លក្ខណៈ ពិសេសនៃកម្ចីខ្នាតធំ

ការឆ្នៃប្រឌិតទៅលើដំណើរការកម្ចី

អ្នកគ្រាន់តែធ្វើការស្នើសុំតាមប្រព័ន្ធអុីធឺណេត
គ្រប់ពេលគ្រប់ទីកន្លែងតាមរយៈទំព័រហ្វេសប៊ុក
ឬគេហទំព័ររបស់ ម៉ាក់ស៊ីម៉ា។

ដំណើរការរហ័ស

ក្រុមការងារយើងនិងវាយតម្លៃលើកម្ចីរបស់អ្នកភ្លាមៗ
នៅពេលទទួលបានពាក្យស្នើសុំរបស់អ្នក។

លក្ខន្តិក

និងវិធីសាស្រ្តសងមានភាពបត់បែនយើងផ្តល់ជូននូវ
ភាពបត់បែនមិនត្រឹមតែនៅក្នុងលក្ខខណ្ឌប្រាក់កម្ចី
ប៉ុណ្ណេាះទេប៉ុន្តែថែមទាំងក្នុងការសងប្រាក់
ត្រលប់មកវិញផងជាមួយនិងការផ្តល់
នៅអត្រាការប្រាក់សមរម្យ។

ងាយស្រួលក្នុងការបើកប្រាក់

ការបើកប្រាក់កម្ចីអាចធ្វើឡើងទៅតាមតម្រូវការរបស់អ្នក។

សិទ្ធិទទួលបាន និង តម្រូវការ

ដើម្បីទទួលបានប្រាក់កម្ចីខ្នាតធំឆាប់រហ័ស អ្នកត្រូវសមស្របតាមគោលការណ៍
និងតម្រូវអោយមានឯកសារមួយចំនួនមុនពេលធ្វើការដាក់ពាក្យស្នើសុំ។

  • ជនជាតិខ្មែរ
  • អាយុចាប់ពី ១៨ – ៦៥ ឆ្នាំ
  • មានទីលំនៅក្នុងតំបន់ប្រតិបត្តិការរបស់ ម៉ាក់ស៊ីម៉ា
  • អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារ
  • សៀវភៅស្នាក់នៅ
  • ទ្រព្យធនា ឬ ប្លង់ដី
  • អ្នករួមខ្ចី ឬ អ្នកធានា
  • រូបថតបច្ចុប្បន្ន ២ សន្លឹក

៣ ជំហ៊ាន សាមញ្ញសម្រាប់ទទួលបានកម្ចី

ការដាក់ពាក្យតាមប្រព័ន្ធអ៊ីនធឺណេត

សូមចុចប៊ូតុងស្នើសុំឥឡូវនេះហើយបំពេញព័ត៌មាននៅលើទំរង់ស្នើសុំ
បន្ទាប់មករង់ចាំភ្នាក់ងារបម្រើអតិថិជន
ធ្វើការហៅទូរស័ព្ទទៅដើម្បីវាយតម្លៃពាក្យស្នើសុំរបស់អ្នក។

ការពិនិត្យវាយតំលៃព័ត៌មាន

ភ្នាក់ងារបម្រើអតិថិជនរបស់យើងនឹងទាក់ទងទៅអ្នកតាមទូរស័ព្ទ ឬ ចាត់តាំងបុគ្គលិកផ្នែកឥណទានទៅជួបសម្រាប់ធ្វើការពិនិត្យវាយតំលៃ និងផ្ទៀងផ្ទាត់ពីតម្រូវការរបស់អតិថិនជន នៅពេលដែលកម្ចីរបស់អ្នកត្រូវបានអនុម័ត។

បើកប្រាក់តាមសាខារបស់ ម៉ាក់ស៊ីម៉ា

នៅពេលដែលប្រាក់កម្ចីត្រូវបានអនុម័ត អ្នកអាចមកកាន់សាខារបស់ ម៉ាក់ស៊ីម៉ា ដែលនៅជិតដោយភ្ចាប់ជាមួយឯកសារមួយចំនួនដែលតម្រូវក្នុងការបើកប្រាក់ និងនៅផ្ទះរបស់អ្នក។

ដាក់ពាក្យ ស្នើសុំរបស់អ្នកនៅទីនេះ

បំពេញពាក្យស្នើសុំនេះហើយរង់ចាំភ្នាក់ងារបម្រើអតិថិជនធ្វើការហៅទូរស័ព្ទទៅដើម្បីវាយតំលៃលើការស្នើសុំរបស់អ្នក។
សូមជូនដំណឹងថា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកត្រូវបានបញ្ជូន ហើយប្រព័ន្ធខាងយើងនឹងត្រូវធ្វើការផ្ទៀងផ្ទាត់ជាចាំបាច់
ជាមួយនឹងពាក្យស្នើសុំប្រាក់កម្ចីរបស់អ្នក។ សូមចូលទៅអានគោលការណ៍ឯកជនភាព។

គោលការណ៍ឯកជនភាព

ផលិតផល កម្ចីផ្សេងៗ

កម្ចីប្រាក់បៀវត្សរ៍

បើលោកអ្នកជាបុគ្គលិកបម្រើការងារកំពុងមានតម្រូវការប្រើប្រាស់ថវិកាបន្ទាន់មែនទេ?
ពិនិត្យមើលប្រាក់កម្ចីប្រាក់បៀវ​ត្សរ៍របស់យើង។

មើលបន្ថែម

កម្ចីខ្នាតតូច

តើលោកអ្នកមានតម្រូវហិរញ្ញវត្ថុសម្រាប់ការចំណាយផ្សេងៗ ឬចង់ដោះស្រាយបញ្ហាអាជីវកម្មរបស់អ្នក មែនទេ? កម្ចីខ្នាតតូចរបស់យើងជាជម្រើសដ៏ល្អសម្រាប់តម្រូវការខ្នាតតូចរបស់អ្នក។

មើលបន្ថែម