Clients & Careers
Job Opportunity
មុខតំណែង: នាយកសាខា ចំនួន 1 នាក់
កន្លែងបំពេញការងារ: សាខាអរិយក្សត្រ
តួនាទីការងារ
- រៀបចំផែនការប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំសម្រាប់សាខា បញ្ចេញឥណទានទៅតាមផែនការ និងបង្កើតយុទ្ធសាស្ត្រដើម្បីសម្រេចផែនការឥណទាន
- គ្រប់គ្រង និងតាមដានការផ្តល់ប្រាក់កម្ចី និងការសងត្រលប់របស់អតិថិជន
- ត្រួតពិនិត្យផ្ទៃក្នុង រួមមានត្រួតពិនិត្យម៉ត់ចត់លើ ឯកសារឥណទាន អតិថិជន និងបុគ្គលិក ស្របគោលការណ៍ និងនីតិវិធីរបស់ម៉ាក់ស៊ីម៉ា
- ពិនិត្យការងារគណនេយ្យ និងកិច្ចការរដ្ឋបាលនៅក្នុងសាខា
- បណ្តុះបណ្តាល និងបង្ហាត់បុគ្គលិកក្រោមបង្គាប់ លើកទឹកចិត្ត ថែរក្សាបុគ្គលិក និងចូលរួមក្នុងការប្រកាសជ្រើសរើសបុគ្គលិក
- ចាត់ចែង និងចូលរួមក្នុងការវាយតម្លៃបុគ្គលិកក្រោមឪវាទ
- ចាត់ចែង និងដោះស្រាយវិវាទ ឬបញ្ហាផ្សេងៗ របស់បុគ្គលិក អតិថិជន ឬអ្នកដែលពាក់ព័ន្ធ
- បង្កើតទំនាក់ទំនងល្អជាមួយអតិថិជន អាជ្ញាធរ និងអ្នកពាក់ព័ន្ធដទៃទៀត
- ដឹកនាំការប្រជុំក្នុងសាខា និងចូលរួមការប្រជុំជាមួយអង្គភាពផ្សេងៗទៀត
- រៀបចំរបាយការណ៍ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជូនប្រធាននាយកដ្ឋាន អគ្គនាយក ឬអ្នកដែលពាក់ព័ន្ធ
- សហការការងារជាមួយនាយកដ្ឋានពាក់ព័ន្ធឲ្យមានប្រសិទ្ធិភាព
- ធ្វើការងារផ្សេងៗទៀត ទៅតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ
លក្ខខណ្ឌតម្រូវ
- បរិញ្ញាបត្រជំនាញគ្រប់គ្រង ធនាគារ ហិរញ្ញវត្ថុ គណនេយ្យ ឬជំនាញផ្សេងៗដែលពាក់ព័ន្ធធ
- មានបទពិសោធន៍ទាក់ទងនឹងការផ្តល់ឥណទាន/គ្រប់គ្រងឥណទានក្រុមធានា ឯកត្តជន ឥណទានខ្នាតតូច និងមធ្យម
- មានចំណេះដឹងកុំព្យូទ័រ Microsoft Word, Excel, Power-Point, Internet និង E-mail.
- អាចប្រើប្រាស់ និងទំនាក់ទំនងភាសាអង់គ្លេសបានល្អ
- មានអត្តចរិកល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសារ និងមានឆន្ទៈក្នុងការធ្វើការងារ
- ផ្តល់អាទិភាព បេក្ខជនមានទីលំនៅអចិន្ត្រៃយិ៍នៅជិតសាខាខាងលើ ព្រមទាំងមានបទពិសោធន៍កាន់ការងារនៅតំបន់សាខាខាងលើ។
ម៉ាក់ស៊ីម៉ា ផ្តល់ជូននូវប្រាក់បៀវត្សសមរម្យ និងផ្តល់សេវាធានារ៉ាប់រង ប្រាក់លើកទឹកចិត្ត ប្រាក់ខែទី១៣ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូប(CV) ដែលមានបិតរូបថត៤គុណ៦ ១សន្លឹក ប័ណ្ណគ្រួសារ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើតថតចម្លង និងសញ្ញាប័ត្រឬលិខិតបញ្ជាក់ថតចម្លងផ្សេងៗ ដែលពាក់ព័ន្ធ មកកាន់ទីស្នាក់ការម៉ាក់ស៊ីម៉ាដែលនៅក្បែរអ្នក ឬផ្ញើរមកកាន់ទីស្នាក់ការកណ្តាលផ្ទះលេខ២១AB ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ឬតាមរយៈ Email:jobs@maxima.com.kh. ឬ Email:head.hr@maxima.com.kh. ទូរស័ព្ទទំនាក់ទំនងលេខ លេខ 016 355 525 / 096 64 77 073 / 017 497 205 ។
បញ្ជាក់ៈ
១.ផុតកំណត់ទទួលពាក្យុ ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២១ ម៉ោង 5:00 ល្ងាច។
២.មានតែបេក្ខជនដែលមានគុណសម្បត្តិគ្រប់គ្រាន់តាមការតម្រូវរបស់ គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ប៉ុណ្ណោះដែលនឹងត្រូវបានជូនដំណឹងដើម្បីធ្វើតេស្ត។
៣.រាល់ឯកសារដែលដាក់ជូនមកកាន់ គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មិនអាចដកវិញបានឡើយ។
Download PDF File(1)