ម្ចាស់ភាគហ៊ុនបច្ចុប្បន្ន

ម្ចាស់ហ៊ុនម៉ាក់ស៊ីម៉ា គឺជាម្ចាស់ក្រុមហ៊ុន និងយល់ព្រមលើបញ្ហាយុទ្ធសាស្ត្រសំខាន់ៗ ហើយម្ចាស់ក្រុមហ៊ុន គ្មានអំណាចផ្ទាល់ក្នុងការគ្រប់គ្រងតាមមធ្យោបាយណាមួយឡើយ ប៉ុន្តែប្រគល់ការទទួលខុសត្រូវនេះ ទៅក្រុមប្រឹក្សាភិបាល តាមរយះមាត្រាសមាគម ។ ម្ចាស់ភាគហ៊ុនអាចប្រើប្រាស់ឥទ្ធិពលរបស់ខ្លួននៅក្នុង កិច្ចប្រជុំទូទៅប្រចាំឆ្នាំ ដែលជាស្ថាប័នសម្រេចចិត្តខ្ពស់បំផុតរបស់ក្រុមហ៊ុន ។ កិច្ចប្រជុំម្ចាស់ភាកហ៊ុនសម្រាប់ ក្រុមហ៊ុន ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយបើកចំហរចំពោះម្ចាស់ភាគហ៊ុនទាំងអស់នៅក្នុងម៉ាក់ស៊ីម៉ា ។ កិច្ចប្រជុំទូទៅប្រចាំឆ្នាំ ក៏ផ្តល់ឪកាសអោយម្ចាស់ភាគហ៊ុនក្នុងការសួរសំនួរដោយផ្ទាល់ ទៅកាន់ប្រធានក្រុម ប្រឹក្សាភិបាល  ក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិផងដែរ ទោះបីជាក្រុហ៊ុនខិតខំឆ្លើយតបទៅនឹងសំនួរពី​ម្ចាស់ភាគនៅពេលដែលកើតមានឡើងក្នុងកំឡុងឆ្នាំក៏ដោយ ។ សាវនរករផ្ទៃក្នុងរបស់ក្រុមហ៊ុន មានវត្តមាននៅក្នុង កិច្ចប្រជុំនេះដែរ ។ កិច្ចប្រជុំទូទៅប្រចាំឆ្នាំ សម្រេចលើបញ្ហាមួយចំនួនដូចខាងក្រោម:

 • ការទទួលយករបាយការណ៏លទ្ធផល និងតារាងតុល្យការ 
 • ការគណនាផលចំនេញ ឬខាតរបស់ក្រុមហ៊ុន
 • បញ្ឈប់នាយកក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិចេញពីការទទួលខុសត្រូវរបស់ពួកគេ
 • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល ប្រធានក្រុមប្រឹក្សាភិបាល និងការតែងតាំងសវនករ
 • ការកំណត់ថ្លៃសេវាសម្រាប់ក្រុមប្រឹក្សាភិបាល និងសវនករ​

ម្ចាស់ភាគហ៊ុនបច្ចុប្បន្ន បន្ទាប់ពីការផ្លាស់ប្តូរនៅខែ មីនា ឆ្នាំ ២០១៥​:

 • ក្រុមហ៊ុន Gojo & Company, Inc. តំណាងដោយលោក Taejun Shin 
 • លោក អន ប៊ុនហាក់
 • លោកស្រី ស្រេង ស៊ីវឆេង
 • លោកស្រី សារុន វិធុរ័ត្ន
 • លោក ជេត ច័ន្ទប្រសើរ
 • លោក ប៉ា ប៉ុណ្ណរិទ្ធី
 • បុគ្គលិកម៉ាក់ស៊ីម៉ា តំណាងដោយលោក ប៉ា ប៉ុណ្ណរិទ្ធី