គម្រោងផ្សព្វផ្សាយនៃ អនាម័យ និងសុខភាពរបស់ម៉ាក់ស៊ីម៉ា (MCHPP)

អតិថិជនមីក្រូហិរញ្ញវត្ថុ រាយការណ៍ជាញឹកញាប់អំពីការចំណាយទៅលើជម្ងឺ ដែលបង្កអោយមាន ការលំបាកជាមួយការសងប្រាក់កម្ចី  ជារឿយៗ​តម្រូវឲ្យអតិថិជនប្រើប្រាស់កម្ចីអាជីវកម្ម និងទ្រព្យសកម្មរបស់គ្រួសារផ្សេងទៀត ដើម្បីទូទាត់ថ្លៃថែទាំសុខភាព ។  តារាងការពិតរបស់ UNICEF បានថ្លែងថា “គ្រួសារអាចជួយកាត់បន្ថយជម្ងឺទាក់ទងនឹងទឹក និងអនាម័យជាមួយការអនុវត្តអនាម័យជាមូលដ្ឋាន” ។​ ការរួមបញ្ចូលគ្នានូវការលាងដៃ ការការពារអាហារ និងអនាម័យក្នុងគ្រួសារ អាចកាត់បន្ថយជម្ងឺរាគរូសរបស់ទារកបាន ៣៣% ។​ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីការយល់ដឹងអំពីអនាម័យ និងសុខភាពជាមូលដ្ឋានរបស់អតិថិជន ម៉ាក់ស៊ីម៉ា បានបន្តដំណើរការគម្រោងរបស់ខ្លួនក្នុងការផ្តល់ចំណេះដឹង ផ្នែកអនាម័យជាមូលដ្ឋាន ដល់អតិថិជន និងជាពិសេសចំពោះកុមារតូចៗអំពីការអនុវត្តជាក់ស្តែងអំពីរបៀបលាងដៃឲ្យបាន ត្រឹមត្រូវជាមួយសាប៊ូ ដែលសម្រេចបានតាមរយៈគម្រោងផ្សព្វផ្សាយភាពស្អាត​និងអនាម័យរបស់ម៉ាក់ស៊ីម៉ា (MCHPP) ។