Job Opportunity



មុខតំណែង: មន្រ្តីឥណទាន ចំនួន ២៨ នាក់
កន្លែងបំពេញការងារ: ស្នាក់ការ អរិយក្សត្រ (២ នាក់), ស្នាក់ការ ថ្នល់ទទឹង(២ នាក់) , ស្នាក់ការ ចោមចៅ (២ នាក់), ស្នាក់ការ កងមាស (២​នាក់), ស្នាក់ការ អូររាំងឪ​ (២ នាក់), ការិយាល័យកណ្តាល(២ នាក់) , ស្នាក់ការ តាក្តុល(២ នាក់), ស្នាក់ការ ព្រែកអញ្ចាញ(២ នាក់), ស្នាក់ការ កៀនស្វាយ​ (២​​ ​នាក់),ស្នាក់ការ បន្ទាយមាស​ (២ នាក់), ​ស្នាក់ការ កោះឧកញ៉ាតី​ (២ នាក់),​ ស្នាក់ការ ព្រែកព្នៅ​ (២ នាក់)​, ស្នាក់ការ អង្គតាសោម​ (២ នាក់), ស្នាក់ការ ពារាំង​ (២ នាក់) ​

ភារកិច្ចចំបងនិងការទទួលខុសត្រូវ:

  1. ១. ផ្សព្វផ្សាយពីផលិតផល និងសេវាកម្មឥណទានទៅកាន់អតិថិជន

  2. ២. បំពេញឯកសារឥណទាន និងឯកសាររដ្ឋបាលដទៃទៀត

  3. ៣.​ វាយតម្លៃការស្នើសុំឥណទាន វាយបញ្ចូលទិន្នន័យឥណទានទៅក្នុងប្រព័ន្ធឥណទាន

  4. ៤. ផ្តល់អនុសាសន៍ជូនគណៈកម្មាការឥណទានដើម្បីអនុម័ត

  5. ៥. រៀបចំកិច្ចសន្យាឥណទាន និងឯកសាររដ្ឋបាលផ្សេងៗទៀត ដើម្បីបើកប្រាក់ជូនអតិថិជន

  6. ៦. អនុវត្ត និងបញ្ចេញឥណទានទៅតាមផែនការឥណទាន

  7. ៧. សម្របសម្រួលក្នុងការប្រមូលនូវឥណទានសងត្រលប់ និងដោះស្រាយបញ្ហាឥណទាន

  8. ៨. ទំនាក់ទំនងជាមួយអតិថិជន និងអាជ្ញាធរក្នុងតំបន់

លក្ខណៈសម្បត្តិរបស់បេក្ខជន:

  1. ១. ចប់មធ្យមសិក្សាទុតិយភូមិ ឬជានិស្សិតកំពុងសិក្សា ឬនិស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ

  2. ២. ចេះប្រើប្រាស់កុំព្យូទ័រ Word-Excel

  3. ៣. មានការប្រាស្រ័យទាក់ទងល្អ អត្តចរិកស្លូតបូត ស្មោះត្រង់ និងមានភាពអត់ធ្មត់នឹងការងារ

  4. ៤. មានម៉ូតូផ្ទាល់ខ្លួន

  5. ៥. ផ្តល់អាទិភាពចំពោះបេក្ខជន-បេក្ខនារី ដែលមានទីលំនៅអចិន្ត្រៃយិ៍ នៅជិតសាខា

ម៉ាក់ស៊ីម៉ា ផ្តល់ជូននូវប្រាក់បៀវត្សសមរម្យ និងផ្តល់សេវាធានារ៉ាប់រង ប្រាក់លើកទឹកចិត្ត ប្រាក់ខែទី១៣ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូប(CV) ដែលមានបិតរូបថត៤គុណ៦ ១សន្លឹក ប័ណ្ណគ្រួសារ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើតថតចម្លង និងសញ្ញាប័ត្រឬលិខិតបញ្ជាក់ថតចម្លងផ្សេងៗ ដែលពាក់ព័ន្ធ មកកាន់ទីស្នាក់ការម៉ាក់ស៊ីម៉ាដែលនៅក្បែរអ្នក ឬផ្ញើរមកកាន់ទីស្នាក់ការកណ្តាលផ្ទះលេខ២១AB ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ឬតាមរយៈ Email:jobs@maxima.com.kh. ទូរស័ព្ទទំនាក់ទំនងលេខ ០១៧ ៤៩៧ ២០៥, ០២៣ ២១៤ ២៤០។

បញ្ជាក់ៈ

  1. ១.ផុតកំណត់ទទួលពាក្យុថ្ងៃទី២៩ ខែ​​ វិច្ឆិកា ឆ្នាំ២០១៩​ ម៉ោង ៥:០០ ល្ងាច។

  2. ២.មានតែបេក្ខជនដែលមានគុណសម្បត្តិគ្រប់គ្រាន់តាមការតម្រូវរបស់ គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ប៉ុណ្ណោះដែលនឹងត្រូវបានជូនដំណឹងដើម្បីធ្វើតេស្ត។

  3. ៣.រាល់ឯកសារដែលដាក់ជូនមកកាន់ គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មិនអាចដកវិញបានឡើយ។



Download PDF File(1)