Job Opportunity



គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០០ ហើយទទួលអជ្ញាប័ណ្ណមីក្រូហិរញ្ញវត្ថុពី ធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុជូនប្រជាជនខ្មែរដែលមានចំណូលទាបហើយត្រូវការទុនយកមកពង្រីករបរអាជីវកម្មឬបង្កើតមុខរបរថ្មី។ បច្ចុប្បន្ននេះ គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ បាននឹងពង្រីកតំបន់ប្រតិបត្តិការផ្តល់ប្រាក់កម្ចីបន្ថែមដល់ប្រជាជននៅតាមបណ្តាខេត្តរាជធានី នៃព្រះរាជា ណាចក្រកម្ពុជា។ ដូចនេះ ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវការជ្រើសរើសបន្ថែមនូវ បុគ្គលិក សម្រាប់មុខតំណែងដូចខាងក្រោម

មុខតំណែង: មន្រ្តីឥណទាន ចំនួន ១៤ នាក់
ទីតាំងជ្រើសរើស៖ សម្រាប់ស្នាក់ការសាខាដែលស្ថិតនៅ៖

  1. ខេត្តកំពង់ឆ្នាំង (ចំនួន ០៤នាក់)

  2. ខេត្តកណ្តាល (អរិយក្សត្រ ០២នាក់, កោះឧកញ៉ាតី ០១នាក់, សាខាថ្នល់ទទឺង ០១នាក់)

  3. ខេត្តកំពង់ចាម (សាខាកងមាស ០១នាក់)

  4. ខេត្តតាកែវ (អង្គតាសោម ០១នាក់)

  5. ខេត្តកំពត (សាខាបន្ទាយមាស ០១ នាក់)

  6. ខេត្តត្បូងឃ្មុំ (សាខាអូររាំងឳ ០១ នាក់)

  7. ខេត្តព្រៃវែង (សាខាពារាំង ០១ នាក់)

  8. ភ្នំពេញ (សាខាចោមចៅ ០១ នាក់)

ភារកិច្ចចំបងនិងការទទួលខុសត្រូវ:

  1. - ផ្សព្វផ្សាយពីផលិតផល និងសេវាកម្មឥណទានទៅកាន់អតិថិជន

  2. - បំពេញឯកសារឥណទាន និងឯកសាររដ្ឋបាលដទៃទៀត

  3. - វាយតម្លៃការស្នើសុំឥណទាន វាយបញ្ចូលទិន្នន័យឥណទានទៅក្នុងប្រព័ន្ធឥណទាន

  4. - ផ្តល់អនុសាសន៍ជូនគណៈកម្មាការឥណទានដើម្បីអនុម័ត

  5. - រៀបចំកិច្ចសន្យាឥណទាន និងឯកសាររដ្ឋបាលផ្សេងៗទៀត ដើម្បីបើកប្រាក់ជូនអតិថិជន

  6. - អនុវត្ត និងបញ្ចេញឥណទានទៅតាមផែនការឥណទាន

  7. - សម្របសម្រួលក្នុងការប្រមូលនូវឥណទានសងត្រលប់ និងដោះស្រាយបញ្ហាឥណទាន

  8. - ទំនាក់ទំនងជាមួយអតិថិជន និងអាជ្ញាធរក្នុងតំបន់

លក្ខណៈសម្បត្តិរបស់បេក្ខជន:

  1. - ចប់មធ្យមសិក្សាទុតិយភូមិ ឬជានិស្សិតកំពុងសិក្សា ឬនិស្សិតដែលបានបញ្ចប់ថ្នាក់

  2. - ចេះប្រើប្រាស់កុំព្យូទ័រ Word-Excel ស្ទាត់ជំនាញ

  3. - មានការប្រាស្រ័យទាក់ទងល្អ អត្តចរិកស្លូតបូត ស្មោះត្រង់ និងមានភាពអត់ធ្មត់នឹងការងារ

  4. - មានម៉ូតូផ្ទាល់ខ្លួន

  5. - ផ្តល់អាទិភាពចំពោះបេក្ខជន-បេក្ខនារី ដែលមានទីលំនៅអចិន្ត្រៃយិ៍ នៅជិតសាខា

ម៉ាក់ស៊ីម៉ា ផ្តល់ជូននូវប្រាក់បៀវត្សសមរម្យ និងផ្តល់សេវាធានារ៉ាប់រង ប្រាក់លើកទឹកចិត្ត ប្រាក់ខែទី១៣ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូប(CV) ដែលមានបិតរូបថត៤គុណ៦ ១សន្លឹក ប័ណ្ណគ្រួសារ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើតថតចម្លង និងសញ្ញាប័ត្រឬលិខិតបញ្ជាក់ថតចម្លងផ្សេងៗ ដែលពាក់ព័ន្ធ មកកាន់ទីស្នាក់ការម៉ាក់ស៊ីម៉ាដែលនៅក្បែរអ្នក ឬផ្ញើរមកកាន់ទីស្នាក់ការកណ្តាលផ្ទះលេខ២១AB ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ឬតាមរយៈ Email:jobs@maxima.com.kh. / head.hr@maxima.com.kh ទូរស័ព្ទទំនាក់ទំនងលេខ 023 214 240 / 016 35 55 25 / 017 49 72 05 ។

បញ្ជាក់ៈ

  1. ១.ផុតកំណត់ទទួលពាក្យុថ្ងៃទី៣១ ខែ​ មីនា​ ឆ្នាំ២០២១​ ម៉ោង ៥:00 ល្ងាច។

  2. ២.មានតែបេក្ខជនដែលមានគុណសម្បត្តិគ្រប់គ្រាន់តាមការតម្រូវរបស់ គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ប៉ុណ្ណោះដែលនឹងត្រូវបានជូនដំណឹងដើម្បីធ្វើតេស្ត។

  3. ៣.រាល់ឯកសារដែលដាក់ជូនមកកាន់ គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មិនអាចដកវិញបានឡើយ។



Download PDF File(1)