Job Opportunity



គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០០ ហើយទទួលអជ្ញាប័ណ្ណមីក្រូហិរញ្ញវត្ថុពី ធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុជូនប្រជាជនខ្មែរដែលមានចំណូលទាបហើយត្រូវការទុនយកមកពង្រីករបរអាជីវកម្មឬបង្កើតមុខរបរថ្មី។ បច្ចុប្បន្ននេះ គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ បាននឹងពង្រីកតំបន់ប្រតិបត្តិការផ្តល់ប្រាក់កម្ចីបន្ថែមដល់ប្រជាជននៅតាមបណ្តាខេត្តរាជធានី នៃព្រះរាជា ណាចក្រកម្ពុជា។ ដូចនេះ ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវការជ្រើសរើសបន្ថែមនូវ បុគ្គលិក សម្រាប់មុខតំណែងដូចខាងក្រោម

មុខតំណែង៖ Digital Credit Officer ចំនួន២២នាក់
ទីតាំងជ្រើសរើស៖ សម្រាប់គ្រប់ស្នាក់ការសាខាទាំងអស់

ការទទួលខុសត្រូវ៖

  1. - ជ្រើសរើសបុគ្គលិកភ្នាក់ងារ រៀបចំវគ្គបណ្តុះបណ្តាលនិងបង្កើតវគ្គហាត់សមទៅអោយបុគ្គលិករបស់ម៉ាក់ស៊ីម៉ាដើម្បីធានាថា
      ពួកគេ បាន​យល់​ច្បាស់​ពី​ការងារ​មុនពេលអនុញ្ញាតឱ្យពួកគេចុះបំពេញការងារ ដោយការទទួលខុសត្រូវ។

  2. - ធ្វើការណាត់ជួបជាមួយភ្នាក់ងារដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងការងារ

  3. - ចែករំលែកបទពិសោធចំណេះដឹង និងមេរៀនដែលបានរៀនដល់ភ្នាក់ងារ ដើម្បីឱ្យពួកគេយល់ដឹងកាន់តែប្រសើរឡើង
      ថែម​ទៀតដើម្បី​​កែ​លម្អ​ដំណើរ​ការការងារ។

  4. - រៀបចំឯកសារនិងកិច្ចសន្យាខ្ចីប្រាក់មុនពេលបណ្តុះបណ្តាលនិងធ្វើការ

  5. - ត្រូវរៀបចំកាលវិភាគនិងស្នើសុំសម្ភារៈប្រើប្រាស់សម្រាប់គម្រោង។

  6. - ពិនិត្យមើលរាល់ឯកសារឥណទាននិងឧបករណ៍ប្រើប្រាស់ទាំងអស់ស្ថិតក្នុងស្ថានភាពល្អនិងត្រូវបានថែរក្សាដោយភ្នាក់ងារ

  7. - ប្រមូលឯកសារឥណទាន និង កិច្ចសន្យាខ្ចីចងការពីតំបន់ប្រតិបត្តិការដើម្បីរក្សា ទុកនៅ ទីស្នាក់ការកណ្តាល

  8. - ផ្សព្វផ្សាយនិងប្រាប់អំពីលក្ខណៈពិសេសនៃផលិតផលដល់អតិថិជនសក្តានុពលនៅក្នុងតំបន់

  9. - ចូលរួមក្នុងការវាយតម្លៃការងាររបស់ភ្នាក់ងារជាមួយប្រធានគ្រប់គ្រងតំបន់ប្រតិបត្តិការ

  10. - ធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីសម្របសម្រួលតំបន់ និងភ្នាក់ងារដើម្បីកំណត់មូលហេតុនៃការបង់ប្រាក់យឹត
      ភាពទន់ខ្សោយនៃប្រតិបត្តិការនិងផ្តល់អនុសាសន៍ឱ្យផ្លាស់ប្តូរដើម្បីបង្កើនគុណភាព។

  11. - ចរចានិងស្វែងរកដំណោះស្រាយ ជាមួយអតិថិជនបង់យឺត

លក្ខណៈសម្បត្តិរបស់បេក្ខជន៖

  1. - ត្រូវមានចំណេះដឹងផ្នែក ហិរញ្ញវត្ថុ ត្រូវតែមានសមត្ថភាពធ្វើការសម្រេចចិត្តត្រឹមត្រូវនិងប្រកបដោយក្រមសីលធម៌
      ក្នុងស្ថានភាពលំបាក

  2. - មានការលើកទឹកចិត្តខ្លួនឯងខ្ពស់ជាមួយនឹងជំនាញអន្តរបុគ្គលផ្ទាល់

  3. - ត្រូវមានសមត្ថភាពជំរុញលើក ទឹកចិត្តនិង សម្របសម្រួលជាមួយអ្នកដទៃ

  4. - មានសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន ប្រកបដោយវិជ្ជាជីវៈ។

  5. - ត្រូវមានបទពិសោធន៏ការងារទាក់ទងនឹងការប្រាស្រ័យទាក់ទងអតិថិជន (ឧទាហរណ៍ ទាក់ទងនិងការលក់និងដោះ
      ស្រាយបញ្ហា)

  6. - ផ្តល់អាទិភាពចំពោះបេក្ខជន-បេក្ខនារី ដែល មានបទពិសោធការងារផ្នែកប្រតិបត្តិការឬ ក្រុមឥណទានក្នុង
      វិស័យធនាគារឬហិរញ្ញវត្ថុ

ម៉ាក់ស៊ីម៉ា ផ្តល់ជូននូវប្រាក់បៀវត្សសមរម្យ និងផ្តល់សេវាធានារ៉ាប់រង ប្រាក់លើកទឹកចិត្ត ប្រាក់ខែទី១៣ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូប(CV) ដែលមានបិតរូបថត៤គុណ៦ ១សន្លឹក ប័ណ្ណគ្រួសារ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើតថតចម្លង និងសញ្ញាប័ត្រឬលិខិតបញ្ជាក់ថតចម្លងផ្សេងៗ ដែលពាក់ព័ន្ធ មកកាន់ទីស្នាក់ការម៉ាក់ស៊ីម៉ាដែលនៅក្បែរអ្នក ឬផ្ញើរមកកាន់ទីស្នាក់ការកណ្តាលផ្ទះលេខ២១AB ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ឬតាមរយៈ Email:jobs@maxima.com.kh. / head.hr@maxima.com.kh ទូរស័ព្ទទំនាក់ទំនងលេខ 023 214 240 / 016 35 55 25 / 017 49 72 05 ។

បញ្ជាក់ៈ

  1. ១.ផុតកំណត់ទទួលពាក្យុថ្ងៃទី៣១ ខែ​ ឧសភា​ ឆ្នាំ២០២១​ ម៉ោង ៥:00 ល្ងាច។

  2. ២.មានតែបេក្ខជនដែលមានគុណសម្បត្តិគ្រប់គ្រាន់តាមការតម្រូវរបស់ គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ប៉ុណ្ណោះដែលនឹងត្រូវបានជូនដំណឹងដើម្បីធ្វើតេស្ត។

  3. ៣.រាល់ឯកសារដែលដាក់ជូនមកកាន់ គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មិនអាចដកវិញបានឡើយ។



Download PDF File(1)