Job Opportunity



គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០០ ហើយទទួលអជ្ញាប័ណ្ណមីក្រូហិរញ្ញវត្ថុពី ធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុជូនប្រជាជនខ្មែរដែលមានចំណូលទាបហើយត្រូវការទុនយកមកពង្រីករបរអាជីវកម្មឬបង្កើតមុខរបរថ្មី។ បច្ចុប្បន្ននេះ គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ បាននឹងពង្រីកតំបន់ប្រតិបត្តិការផ្តល់ប្រាក់កម្ចីបន្ថែមដល់ប្រជាជននៅតាមបណ្តាខេត្តរាជធានី នៃព្រះរាជា ណាចក្រកម្ពុជា។ ដូចនេះ ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវការជ្រើសរើសបន្ថែមនូវ បុគ្គលិក សម្រាប់មុខតំណែងដូចខាងក្រោម

មុខតំណែង៖ មន្រ្តីឥណទាន ចំនួន ២២ នាក់
ទីតាំងជ្រើសរើស៖ សម្រាប់គ្រប់ស្នាក់ការសាខាទាំងអស់

ការទទួលខុសត្រូវ៖

  1. - ផ្សព្វផ្សាយពីផលិតផល និងសេវាកម្មឥណទានទៅកាន់អតិថិជន

  2. - បំពេញឯកសារឥណទាន និងឯកសាររដ្ឋបាលដទៃទៀត

  3. - វាយតម្លៃការស្នើសុំឥណទាន វាយបញ្ចូលទិន្នន័យឥណទានទៅក្នុងប្រព័ន្ធឥណទាន

  4. - ផ្តល់អនុសាសន៍ជូនគណៈកម្មាការឥណទានដើម្បីអនុម័ត

  5. - រៀបចំកិច្ចសន្យាឥណទាន និងឯកសាររដ្ឋបាលផ្សេងៗទៀត ដើម្បីបើកប្រាក់ជូនអតិថិជន

  6. - អនុវត្ត និងបញ្ចេញឥណទានទៅតាមផែនការឥណទាន

  7. - សម្របសម្រួលក្នុងការប្រមូលនូវឥណទានសងត្រលប់ និងដោះស្រាយបញ្ហាឥណទាន

  8. - ទំនាក់ទំនងជាមួយអតិថិជន និងអាជ្ញាធរក្នុងតំបន់

លក្ខណៈសម្បត្តិរបស់បេក្ខជន

  1. - ចប់មធ្យមសិក្សាទុតិយភូមិ ឬជានិស្សិតកំពុងសិក្សា ឬនិស្សិតដែលបានបញ្ចប់ថ្នាក់

  2. - ចេះប្រើប្រាស់កុំព្យូទ័រ Word-Excel ស្ទាត់ជំនាញ

  3. - មានការប្រាស្រ័យទាក់ទងល្អ អត្តចរិកស្លូតបូត ស្មោះត្រង់ និងមានភាពអត់ធ្មត់នឹងការងារ

  4. - មានម៉ូតូផ្ទាល់ខ្លួន

  5. - ផ្តល់អាទិភាពចំពោះបេក្ខជន-បេក្ខនារី ដែលមានទីលំនៅអចិន្ត្រៃយិ៍ នៅជិតសាខា

ម៉ាក់ស៊ីម៉ា ផ្តល់ជូននូវប្រាក់បៀវត្សសមរម្យ និងផ្តល់សេវាធានារ៉ាប់រង ប្រាក់លើកទឹកចិត្ត ប្រាក់ខែទី១៣ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូប(CV) ដែលមានបិតរូបថត៤គុណ៦ ១សន្លឹក ប័ណ្ណគ្រួសារ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើតថតចម្លង និងសញ្ញាប័ត្រឬលិខិតបញ្ជាក់ថតចម្លងផ្សេងៗ ដែលពាក់ព័ន្ធ មកកាន់ទីស្នាក់ការម៉ាក់ស៊ីម៉ាដែលនៅក្បែរអ្នក ឬផ្ញើរមកកាន់ទីស្នាក់ការកណ្តាលផ្ទះលេខ២១AB ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ឬតាមរយៈ Email:jobs@maxima.com.kh. / head.hr@maxima.com.kh ទូរស័ព្ទទំនាក់ទំនងលេខ 023 214 240 / 016 35 55 25 / 017 49 72 05 ។

បញ្ជាក់ៈ

  1. ១.ផុតកំណត់ទទួលពាក្យុថ្ងៃទី៣១ ខែ​ ឧសភា​ ឆ្នាំ២០២១​ ម៉ោង ៥:00 ល្ងាច។

  2. ២.មានតែបេក្ខជនដែលមានគុណសម្បត្តិគ្រប់គ្រាន់តាមការតម្រូវរបស់ គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ប៉ុណ្ណោះដែលនឹងត្រូវបានជូនដំណឹងដើម្បីធ្វើតេស្ត។

  3. ៣.រាល់ឯកសារដែលដាក់ជូនមកកាន់ គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មិនអាចដកវិញបានឡើយ។



Download PDF File(1)