អំពីយើង

តើគ្រឹះស្ថានចាប់ផ្តើមឡើងយ៉ាងដូចម្តេច

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ម៉ាក់ស៊ីម៉ា មានការិយាល័យកណ្តាលរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ។ សមាជិកស្ថាបនិករបស់ម៉ាក់ស៊ីម៉ាគឺសុទ្ធតែអ្នកមានបទពិសោធន៍ក្នុងធនាគារ ដូច្នេះហើយពួកគាត់មានការយល់ដឹងយ៉ាងច្បាស់អំពីតម្លៃនៃការផ្តល់សេវាកម្មហិរញ្ញវត្ថុទៅកាន់អតិថិជនដែលមានចំណូលទាបតាមរយៈឥណទានខ្នាតតូច ឥណទានឯកត្តជន ឥណទានក្រុម និងឥណទានខ្នាតមធ្យម (SMEs)។

អតិថិជនដំបូងនិងឥណទានដំបូងរបស់ម៉ាក់ស៊ីម៉ា

ខ្លះៗអំពីកម្ចីខ្នាតតូចដំបូងដែលម៉ាក់ស៊ីម៉ាបានផ្តល់នៅឆ្នាំ២០០០ បានផ្តល់អោយស្ត្រីដែលជាអ្នកត្បាញសូត្រនៅកោះឧញ៉ាតី។ ម៉ាក់ស៊ីម៉ា គឺជាគ្រឹះស្ថានហិរញ្ញវត្ថុមុនគេដែលផ្តល់កម្ចីនៅលើកោះឧញ៉ាតី។ ទោះបីសព្វថ្ងៃអតិថិជនរបស់ម៉ាក់ស៊ីម៉ាជាច្រើនគឺជាអ្នកសិប្បកម្មនិងធ្វើអាជីវកម្មតាមផ្ទះ ប៉ុន្តែអតិថិជនខ្លះក៏ជាអ្នកធ្វើជំនួញខ្នាតតូចដែលដូចជាលក់ខោអាវ លក់ម្ហូបអាហារ បន្លែ រីឯអ្នកខ្លះជាអ្នករត់តុកតុក ដែលបានមកពីកម្ចីរបស់ម៉ាក់ស៊ីម៉ា ដើម្បីជីវភាពគ្រួសារមានស្ថេរភាព។ ម៉ាក់ស៊ីម៉ា មានបំណងចូលរួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចនិងសង្គមក្នុងប្រទេសកម្ពុជា។ អតិថិជនរបស់ម៉ាក់ស៊ីម៉ា ប្រើប្រាស់នូវជំនាញពីកំណើតរបស់ពួកគេនិងភាពជាសហគ្រិនរបស់ពួកគេ ដែលបានផ្តល់ឳកាសអោយពួកគេក្នុងការចាប់ផ្តើមនូវអាជីវកម្មថ្មី ឬពង្រីកអាជីវកម្មដែលពួកគេមានស្រាប់។ ដោយសារតែកម្ចី បានធ្វើអោយពួកគេបង្កើននូវជីវភាពទាំងក្នុងគ្រួសារនិងសហគមន៍។

តើឈ្មោះម៉ាក់ស៊ីម៉ាមានន័យដូចម្តេច?

ពាក្យម៉ាក់ស៊ីម៉ាគឺជាពហុនាមនៃពាក្យអតិបរមា។ គោលបំណងនៃពាក្យម៉ាក់ស៊ីម៉ាគឺដើម្បីផ្តល់នូវអត្ថប្រយោជន៍ជាអតិបរមាទៅកាន់អតិថិជន បុគ្គលិក និងអ្នកជាប់ពាក់ព័ន្ធដ៏ទៃទៀត។ ម៉ាក់ស៊ីម៉ាបានវិវត្តន៍ខ្លួនជាច្រើនឆ្នាំទៅជាអ្នកផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ ជាមួយនិងកេរ្តិ៍ឈ្មោះនៃការរួមគ្នាធ្វើការនិងក្នុងការទទួលខុសត្រូវ ឆ្ពោះទៅកាន់អតិថិជន។ ថ្នាក់គ្រប់គ្រងជាន់ខ្ពស់របស់ម៉ាក់ស៊ីម៉ា មិនត្រឹមតែជឿជាក់ក្នុងការផ្តល់នូវគុណភាពខ្ពស់នៃផលិតផលនិងសេវាកម្មល្អប្រសើរទៅកាន់អតិថិជនរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវមជ្ឈដ្ឋានការងារដល់បុគ្គលិកដែលមានភាពទាក់ទាញជាលក្ខណៈផ្ទាល់ខ្លួននិងការអភិវឌ្ឍក្រុមហ៊ុន។ ម៉ាក់ស៊ីម៉ា គឺជាគ្រឹះស្ថានមានការទទួលខុសត្រូវទាំងផ្នែកសង្គមនិងបរិស្ថាន ជាមួយនិងការផ្តល់តម្លៃក្រមសីលធម៌និងធ្វើការស្របទៅតាមគោលការណ៍ការពារអតិថិជន។

កម្ពស់ជាអតិបរមា: បុគ្គលិកម៉ាក់ស៊ីម៉ាមានបំណងឈានទៅដល់សក្តានុពលជាអតិបរមា ដោយផ្តល់នូវសេវាកម្មល្អប្រសើរទៅកាន់ប្រជាជនដែលមានចំណូលទាបនៅក្នុងប្រទេសកម្ពុជា។ ក្នុងដំណើរការនេះដែរ ពួកគាត់មានមោទនភាព ចូលចិត្ត និងពេញចិត្ត ដែលធ្វើការនៅតំបន់ប្រតិបត្តិការដោយក្តីរីករាយ។ បុគ្គលិកម៉ាក់ស៊ីម៉ា ចូលចិត្តរីករាយ នៅពេលពួកគាត់រក្សានូវភាពរីករាយនិងពេញចិត្តរបស់អតិថិជន។

ប្រវត្តិសាជីវកម្ម

២០០០

បានផ្តួចផ្តើមនូវប្រតិបត្តិការមីក្រូហិរញ្ញវត្ថុរបស់ខ្លួន។

២០០០

ទទួលបាននូវវិញ្ញាបនប័ត្រមីក្រូហិរញ្ញវត្ថុពីធនាគារជាតិ និងបានដាក់ឈ្មោះគ្រឹះស្ថានថា ម៉ាក់ស៊ីម៉ា។

២០១៤

Gojo & Company Inc. គឺជាក្រុមហ៊ុនជប៉ុន ដែលជាម្ចាស់ភាគហ៊ុនធំនៅក្នុងចំណោមគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុនៅតំបន់អាស៊ីដែលបានចូលរួមជាមួយម៉ាក់ស៊ីម៉ាជាម្ចាស់ភាគហ៊ុនថ្មី។