គណៈគ្រប់គ្រង

គណៈគ្រប់គ្រងរបស់ម៉ាក់ស៊ីម៉ា
ទទួលខុសត្រូវដោយផ្ទាល់ចំពោះសកម្មភាពប្រតិបត្តិការប្រចាំថ្ងៃ ។

លោក Tomohiro Isozaki

អគ្គនាយក

លោក Tomohiro Isozaki បានចូលរួម ជាមួយម៉ាក់ស៊ីម៉ាជាផ្លូវការនៅខែមករា ឆ្នាំ២០២២។ មុនចូលបម្រើការនៅ ម៉ាក់ស៊ីម៉ា លោកត្រូវបានតែងតាំងជា អ្នកតំណាងប្រទេស នៃក្រុមហ៊ុន Gojo & Company, Inc នៅក្នុងប្រទេសកម្ពុជា។ តាំងពីឆ្នាំ ២០១៨ លោកបានផ្ដល់បច្ចេកទេស និងប្រឹក្សាផ្នែកគ្រប់គ្រង។ ជាអគ្គនាយក លោកផ្តល់ការគ្រប់គ្រង និងទិសដៅនៃក្រុមហ៊ុន និងទទួលបន្ទុកផ្ទាល់រាយការណ៍ទៅកាន់កុ្រមប្រឹក្សាភិបាល។

លោកធ្លាប់មានបទពិសោធន៍នៅ Mitsui & Co, Ltd. និង McKinsey & Company។ លោកទទួលបានបរិញ្ញាបត្រសង្គមវិទ្យានៃការអប់រំពីសាកលវិទ្យាល័យតូក្យូ។

លោកស្រី ស្រេង ស៊ីវឆេង

នាយិកាប្រតិបត្តិហិរញ្ញវត្ថុ

លោកស្រី ស្រេង ស៊ីវឆេង បានចូលរួម ជាមួយម៉ាក់ស៊ីម៉ា ចាប់តាំងពីការបង្កើតក្រុមហ៊ុននៅឆ្នាំ២០០០។លោកស្រីបានផ្តល់នូវ ភាពជាអ្នកដឹកនាំ ទិសដៅ និងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ធនធានមនុស្ស រដ្ឋបាល និងព័ត៌មានវិទ្យា ហើយក៍ដូចជាការ ផ្តល់ជាអនុសាសន៍ យុទ្ធសាស្រ្ត ដល់អគ្គនាយក និងគណៈគ្រប់គ្រង និងទទួលខុសត្រូវក្នុងការទទួលហិរញ្ញវត្ថុសម្រាប់គំនិតផ្តួចផ្តើមផ្សេងៗ។

មុនចូលបម្រើការងារនៅ ម៉ាក់ស៊ីម៉ា ពីឆ្នាំ ១៩៩៥ ដល់ ២០០០ លោកស្រីបានធ្វើការជាប្រធានផ្នែកប្រាក់បញ្ញើនៅធនាគារពាណិជ្ជកម្មប៉ាស៊ីហ្វិក។

លោកស្រី ស៊ីវឆេង បានទទួលបរិញ្ញាបត្រ ផ្នែកគ្រប់គ្រប់ពាណិជ្ជកម្ម ឯកទេសគ្រប់គ្រង នៅវិទ្យាស្ថានជាតិគ្រប់គ្រងកម្ពុជា ហើយលោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

លោក Eduardo Boyose Jr

នាយករងប្រតិបត្តិហិរញ្ញវត្ថុ

លោក Eduardo Boyose Jr បានចាប់ផ្ដើមជាមួយម៉ាក់ស៊ីម៉ានៅក្នុងឆ្នាំ ២០២១ និងមានតួនាទីក្នុងផែ្នកហិរញ្ញវត្ថុ ផែនការសាជីវកម្ម និងគាំពារសង្គម។ លោកមានភារកិច្ចជួយគណៈគ្រប់គ្រង ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងការវិភាគហិរញ្ញវត្ថុ ការរៀបចំផែនការអាជីវកម្ម និងគ្រប់គ្រងរតនាគារ។ លោកមានតួនាទីគ្រប់គ្រងនាយកដ្ឋានផែនការនិងហិរញ្ញវត្ថុ គ្រប់គ្រងនាយកដ្ឋានរដ្ឋបាល និងការគ្រប់គ្រងមុខងារត្រួតពិនិត្យព័ត៌មានវិទ្យា។

លោកធ្លាប់កាន់មុខតំណែងផ្នែកគ្រប់គ្រងដូចជាផ្នែកផែនការសាជីវកម្ម ផ្នែកហិរញ្ញវត្ថុ ផ្នែកសវនកម្មខាងក្រៅ និង ទីប្រឹក្សាហានិភ័យដែលជាស្ថាប័នឈានមុខគេក្នុងប្រទេសកម្ពុជា កាតា និងហ្វីលីពីន។

លោកបានទទួលបរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យ Cebu ប្រទេសហ្វីលីពីន និងទទួលបានអាជ្ញាប័ណ្ណគណនេយ្យករសាធារណៈដែលមានការទទួលស្គាល់នៅក្នុងប្រទេសហ្វីលីពីន។

លោក សុខ កុសល

នាយករងប្រតិបត្តិការ

លោក សុខ កុសល បានចាប់ផ្ដើមជាមួយម៉ាក់ស៊ីម៉ានៅក្នុងឆ្នាំ ២០១១ ក្នុងតួនាទីជាមន្រ្តីឥណទាន។ លោកបានកាន់តំណែងជាច្រើនដូចជា ប្រធានការិយាល័យទំនាក់ទំនងចោមចៅ អនុប្រធាននាយកដ្ឋានឥណទាន ទទួលខុសត្រូវលើការផ្តល់ប្រាក់កម្ចី និងលទ្ធផលតំបន់ ជាប្រធានគម្រោងឌីជីថល ជាប្រធាននាយកដ្ឋាន ស៊ីវីអេ និងជាប្រធាននាយកដ្ឋានប្រតិបត្តិការផ្នែកធនាគារហិរញ្ញវត្ថុ ។

បច្ចុប្បន្នលោកមានតួនាទីជា នាយករងប្រតិបត្តិការ ទទួលខុសត្រូវក្នុងការបង្កើនប្រសិទ្ធភាព និងការអភិវឌ្ឍប្រតិបត្តិការ។

លោកទទួលបានបរិញ្ញាបត្រគ្រប់គ្រងវិទ្យាសាស្ត្រពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។

លោកស្រី ឡាយ ស៊ីនាថ

ប្រធាននាយកដ្ឋានរដ្ឋបាល

លោកស្រី ឡាយ ស៊ីនាថ ជាបុគ្គលិកដំបូងរបស់ ម៉ាក់ស៊ីម៉ា ដែលចាប់ផ្ដើមជាមួយម៉ាក់ស៊ីម៉ាក្នុង ខែធ្នូ ឆ្នាំ ២០០១។ លោកស្រីទទួលខុសត្រូវក្នុងការគ្រប់គ្រងប្រចាំថ្ងៃ និងបញ្ហាទាក់ទងនឹងផ្នែកធនធានមនុស្ស និងធ្វើកាទំនាក់ទំនង ជាមួយនិយតករ ក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុន។

លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រជំនាញគ្រប់គ្រងពាណិជ្ជកម្មឯកទេសគណនេយ្យ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តកម្ពុជា។

លោក ឃាន ដារិទ្ធ

ប្រធាននាយកដ្ឋានព័ត៌មានវិទ្យាជាន់ខ្ពស់

លោក ឃាន ដារិទ្ធ បានចាប់ផ្ដើមជាមួយម៉ាក់ស៊ីម៉ានៅក្នុងឆ្នាំ ២០០៩។ លោកមានភារកិច្ច ក្នុងការគ្រប់គ្រង ប្រតិបត្តិការ ពត៌មានវិទ្យាទាំងមូល របស់ម៉ាក់ស៊ីម៉ា។

លោក បានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្រ្តកុំព្យូទ័រ ពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និង បរិញ្ញាបត្ររងអេឡិច ត្រូនិច ពីវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ។ ក្នុងឆ្នាំ ២០១៥ លោក ក៍បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការធានា ព័ត៍មានវិទ្យា និងសវនកម្មសន្តិសុខ នៅវិទ្យាស្ថាន សាន់រ៉ាយស៏។

លោក ហៃ ម៉េងស្រ៊ាង

ប្រធាននាយកដ្ឋានប្រតិបត្តិការ ជាន់ខ្ពស់

លោក ហៃ ម៉េងស្រ៊ាង ចាប់ផ្ដើមធ្វើការនៅម៉ាក់ស៊ីម៉ាតាំងពីឧសភា ឆ្នាំ២០១៧ ជានាយកសាខានៅសាខាកងមាស។ លោកបានកាន់តំណែងជាច្រើនដូចជា អនុប្រធាននាយកដ្ឋានឥណទាន ប្រធាននាយកដ្ឋានឥណទានស្តីទី និង ជាប្រធាននាយកដ្ឋានប្រតិបត្តិការសាខា។ បច្ចុប្បន្ន លោកមានភារៈកិច្ចគ្រប់គ្រង នាយកដា្ឋនប្រតិបត្តិការ។

លោក ធ្លាប់មានបទពិសោធន៍បម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត មុខតំណែងជាមន្រ្តីឥណទានជាន់ខ្ពស់។

លោកទទួលបានបរិញ្ញាបត្រហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យធនធានមនុស្សក្នុងឆ្នាំ២០០៩។

លោក អៀ សុខរី

ប្រធាននាយកដ្ឋានឥណទាន

លោក អៀ សុខរី បានចូលរួមជាមួយម៉ាក់ស៊ីម៉ា នៅក្នុងខែឧសភា ឆ្នាំ២០២៣។ លោកមានបទពិសោធន៍ការងារក្នុង តួនាទីជាច្រើនដូចជា មន្ត្រីឥណទាន អនុប្រធាននាយកដ្ឋានឥណទាន ប្រធាននាយកដ្ឋានឥណទាន នៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ចាប់ពីឆ្នាំ ២០០៥ ដល់ឆ្នាំ២០១៦។ បន្ទាប់ពីនោះ លោកបានបម្រើការងារជានាយករងប្រតិបត្តិការនៅស្ថាប័នជីអិល ហ្វាយនែន និងជានាយករងនាយកដ្ឋានឥណទានខ្នាតតូចនៅធនាគារវឌ្ឍនៈ។ បច្ចុប្បន្ន លោក សុខរី មានតួនាទីដឹកនាំគ្រប់គ្រងការងារនៃនាយកដ្ឋានឥណទាន។

លោក សុខរី បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យជាតិពាណិជ្ជសាស្ត្រ។

លោកស្រី ស៊ឹម សោភណា

ប្រធាននាយកដ្ឋានការិយាល័យអគ្គនាយក និង គាំពារសង្គមជាន់ខ្ពស់

លោកស្រី ស៊ឹម សោភណា បានចូលរួមជាមួយម៉ាក់ស៊ីម៉ា នៅក្នុងខែធ្នូ ឆ្នាំ ២០២៣ ជាប្រធាននាយកដ្ឋានលេខាធិការ និងគាំពារសង្គម។ លោកស្រី ត្រូវបានតែងតាំងជា ប្រធាននាយកដ្ឋានការិយាល័យអគ្គនាយក និងគាំពារសង្គមជាន់ខ្ពស់ នាខែកុម្ភៈ ឆ្នាំ ២០២៥។ លោកស្រី មានភារកិច្ចជាលេខាធិការរបស់ក្រុមប្រឹក្សាភិបាល និងដឹកនាំតួនាទីផ្សេងៗទៀត លើការងារគ្រប់គ្រងនិងគាំពារសង្គម។ លោកស្រី មានបទពិសោធន៍ការងារជា មន្រ្តីអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក អ្នកគ្រប់គ្រងការិយាល័យ ជំនួយការអគ្គនាយក ប្រធាននាយកដ្ឋានធនធានមនុស្ស ប្រធាននាយកដ្ឋានទូទាត់សំណង និងជាអ្នកឯកទេសផ្នែកធនធានមនុស្ស។

លោកស្រីទទួលបានបរិញ្ញាបត្រហិរញ្ញវត្ថុ និងធនាគារ បរិញ្ញាបត្រភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្ម។ លោកស្រី ក៏ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យបញ្ញាសាស្រ្ត និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិឯកជនពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។

លោក រឿង សុគា

សហប្រធាននាយកដ្ឋានប្រតិបត្តិការ

លោក រឿង សុខគា ចាប់ផ្តើមបម្រើការងារនៅម៉ាក់ស៊ីម៉ាក្នុងឆ្នាំ ២០២៥ ដោយចាប់ផ្តើមពីតួនាទីជាមន្ត្រីឥណទាន លោកបានផ្លាស់ប្តូរនាទីជាច្រើន ដូចជា នាយករងសាខា មន្រ្តីត្រួតពិនិត្យឥណទានជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងគម្រោង អនុប្រធាននាយកដ្ឋានប្រតិបត្តិការសាខា និងទីផ្សារ ប្រធានផ្នែកមជ្ឈការប្រតិបត្តិការ និងគ្រប់គ្រងគម្រោងប្រចាំស្នាក់ការកណ្តាល។ បច្ចុប្បន្នលោកជាសហប្រធាននាយកដ្ឋានប្រតិបត្តិការ(ផ្នែកអភិវឌ្ឍផលិតផល)។

លោកទទួលបានបរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម ពីវិទ្យាស្ថានអេសអាយយូអន្តរជាតិ។

លោក សាន ច័ន្ទសុទ្ធា

ប្រធាននាយកដ្ឋានធនធានមនុស្សជាន់ខ្ពស់

លោក សុទ្ធា បានចូលរួមជាមួយម៉ាក់ស៊ីម៉ា នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ និងគ្រប់គ្រងនាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល។ លោកមានតួនាទី គ្រប់គ្រងការងារធនធានមនុស្ស គាំទ្រការអភិវឌ្ឍធនធានមនុស្ស​និងធានាមុខងាររដ្ឋបាលឱ្យមានដំណើរការល្អ និងមានប្រសិទ្ធភាព។

ជាមួយនឹងបទពិសោធន៍ជិតមួយទសវត្សន៍នៅក្នុងផ្នែកធនធានមនុស្ស និងវិស័យជាច្រើន លោក សុទ្ធា បាននាំមកនូវទស្សនវិស័យទូលំទូលាយចំពោះតួនាទីរបស់គាត់ ហើយបានប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់ភាពជោគជ័យរបស់ស្ថាប័ន។

គាត់ទទួលបានបរិញ្ញាបត្រផ្នែករដ្ឋបាលសាធារណៈ ក៏ដូចជាសញ្ញាបត្រអនុបណ្ឌិតពីរ ជំនាញភាពជាសហគ្រិន និងការគ្រប់គ្រងគម្រោងពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងមួយទៀតជំនាញ សេដ្ឋកិច្ចសង្គម និងសាមគ្គីភាព ពីសាកលវិទ្យាល័យ Lumière Lyon 2

លោកស្រី សេង ម៉ានិត

ប្រធាននាយកដ្ឋានទំនាក់ទំនងអតិថិជន

លោកស្រី សេង ម៉ានិត​ បានចូលរួមជាមួយម៉ាក់ស៊ីម៉ា នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ជាប្រធានផ្នែកទំនាក់ទំនងអតិថិជន ដោយបានបង្កើត និងរៀបចំដឹកនាំក្រុមការងារផ្នែកទំនាក់ទំនងជាមួយគ្នានោះដែល លោកស្រីបានទទួលការគ្រប់គ្រងទៅលើគម្រោងរៀបចំប្រព័ន្ធ Call Center។ តួនាទីរបស់គាត់ផ្ដោតសំខាន់ទៅលើ ការកែលម្អគុណភាពសេវាកម្ម ការគ្រប់គ្រងត្រួតពិនិត្យផ្ទែក្នុង ការទំនាក់ទំនងអតិថិជន និង ការជួយសម្រួលការងារខាងផ្នែកប្រតិបត្តការឲ្យមានប្រសិដ្ធភាព។ បន្ទាប់ពីការចូលរួមជាងមួយឆ្នាំ លោកស្រីមានឳកាសទទួលបានការតំឡើងតួនាទី ជាប្រធាននាយកដ្ឋាន ទំនាក់ទំនងអតិថិជន។ លោកស្រី ម៉ានិតមានបទពិសោធន៍ពីមុនមកជាច្រើនក្នុងតួនាទី ផ្នែកទំនាក់ទំនងអតិថិជននៅខាងធនាគារ។

លោកស្រី ទទួលបានបរិញ្ញាបត្រហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយលោកស្រីក៏បានបញ្ចប់ការសិក្សាភាសាអង់គ្លេសទូទៅនៅមជ្ឈមណ្ឌលអូស្ត្រាលីផងដែរ។

លោក ដា ស៊ីដេត

សហប្រធាននាយកដ្ឋានប្រតិបត្តិការ ''នីតិវិធី''

លោក​ ដា ស៊ីដេត បានចូលរួមបម្រើការងារជាមួយ ម៉ាក់ស៊ីម៉ា ចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៥ គាត់ធ្លាប់បម្រើការ ជាអនុប្រធាននាយកដ្ឋាន វីប៊ី និងជាប្រធានសាខា។ គាត់មានជំនាញ ក្នុងការសិក្សារវាយតម្លៃប្រាក់កម្ចី ការគ្រប់គ្រងផលប័ត្រឥណទាន និងការដឹកនាំក្រុមការ។ មុនពេលចូលបម្រើការងារនៅ ម៉ាក់ស៊ីម៉ា គាត់បានធ្វើការនៅធនាគារ ហត្ថា ជាមន្រ្តីឥណទាន និង ជាអនុប្រធានមន្ត្រីឥណទាន ចាប់ពីខែមេសា ឆ្នាំ ២០១១ ដល់ខែឧសភា ឆ្នាំ ២០១៥ ។

គាត់បានបញ្ចប់ ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងទទួលបានវិញ្ញាបនបត្រច្រើនផ្នែក ដូចជាភាពជាអ្នកដឹកនាំ គណនេយ្យ និងទំនាក់ទំនង។