“មនុស្សម្នាក់ដាំដើមឈើមួយដើម” ដែលជាពាក្យស្លោកនៃព្រឹត្តិការណ៍ Maxima Green Cambodia ម៉ាក់ស៊ីម៉ា បន្តដាំដើមឈើសម្រាប់សាលារៀន ។ នៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៧ ម៉ាក់ស៊ីម៉ា បានរៀបចំយុទ្ធនាការបៃតងកម្ពុជា នៅភូមិ ត្នោត ឃុំ រកា ស្រុក ពារាំង ខេត្ត ព្រៃវែង ។ ម៉ាក់ស៊ីម៉ា បានដាំដើមឈើប្រណីតចំនួន ១០០ដើម គឺ ដើមគគីរ និង ដើមឈើទាល ។ ព្រឹត្តិការណ៍នេះ មានមនុស្សចូលរួមចំនួន ១១៦នាក់ ៖ សិស្ស ៣០នាក់ គ្រូ ៥នាក់ អជ្ញាធរម្នាក់ និង បុគ្គលិកម៉ាក់ស៊ីម៉ា ៣១នាក់ ។