
សកម្មភាពដាំដើមកោងកាងនៅសហគមន៍នេសាទភូមិថ្មី នាខេត្តកែប ឆ្នាំ ២០២៤
យុទ្ធនាការ បៃតងកម្ពុជា ជាមួយពាក្យស្លោក “មនុស្សម្នាក់ ដាំដើមឈើមួយដើម”
ជាគំនិតផ្តួចផ្តើមឆ្ពោះទៅរកនិរន្តរភាពបរិស្ថាន តាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី បានរៀបចំកម្មវិធី និងសកម្មភាពដាំដើមកោងកាងជាលើកទី៣ នៅសហគមន៍នេសាទភូមិថ្មី នាខេត្តកែប។
ដើមកោងកាងដែលយើងដាំកាលពីឆ្នាំមុនបន្តលូតលាស់ ខណៈឆ្នាំនេះយើងដាំដើមកោងកាងចំនួន ២០០ ដើមបន្ថែមទៀត។ ជាផ្នែកមួយនៃការគិតគូរដល់បរិស្ថាន ព្រៃកោងកាងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាតំបន់ឆ្នេរ និងប្រព័ន្ធអេកូឡូស៊ី ដោយស្រូបយកកាបូនឌីអុកស៊ីត ការពារច្រាំងទន្លេពីទឹកជំនន់ និងសំណឹកដី។
យើងនឹងរង់ចាំមើលថា ដើមកោងកាងរបស់យើងក្លាយជាព្រៃកោងកាងនារយៈពេល ៥ ទៅ ១៥ឆ្នាំខាងមុខ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា យើងជឿជាក់លើការរីកចម្រើន មិនត្រឹមតែផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏មានការប្តេជ្ញាចិត្តរបស់យើងចំពោះបរិស្ថានផងដែរ។



