អ្នកស្ម័គ្រចិត្ត

Tami Rowan

បទពិសោធន៏ក្នុងការស្ម័គ្រចិត្តរបស់ខ្ញុំជាមួយម៉ាក់ស៊ីម៉ា បានបង្ហាញថា ជាចំនុចខ្ពស់មួយ នៃពេលវេលារបស់ខ្ញុំ នៅក្នុងប្រទេសកម្ពុជា ។ បុគ្គលិកមានភាពកក់ក្តៅ និងបង្ហាញ ការចាប់អារម្មណ៏យ៉ាងស្មោះចំពោះការងារ ដែលពួកគេកំពង់ធ្វើផ្តល់ប្រាក់កម្ចី ដល់ ម្ចាស់អាជីវកម្មខ្នាតតូច នៅជនបទក្រៅរាជធានីភ្នំពេញ ។ តាមរយៈពួកគេ​ ខ្ញុំបានឃើញ ផ្ទាល់ថា អំពីការប្រើធនធានដែលមានអត្រាការប្រាក់ទាប អាចមានសារៈសំខាន់ យ៉ាងដូចម្តេច និង របៀបដែលធ្វើអោយប្រសើរឡើង នូវការរស់នៅរបស់ប្រជាជន ។

Darin Greverbiehl

ដៃគូររបស់ខ្ញុំនិងខ្ញុំ បានបម្រើជាសមាជិកគីវ៉ា ជាមួយម៉ាក់ស៊ីម៉ា ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០០៧ ។​ ចាប់ពីថ្ងៃដំបូងរបស់យើង អ្នកគ្រប់គ្រងនិងបុគ្គលិក ម៉ាក់ស៊ីម៉ា បានបញ្ចូលយើងទៅក្នុងប្រតិបត្តិការរបស់ពួកគេ ដែលអនុញ្ញាតអោយ យើងយល់ច្បាស់អំពីអាជីវកម្មរបស់ពួកគេ ក៏ដូចជាកាជួយយើងក្នុងការបំពេញ បេសកកម្មរបស់យើងជាសមាជិក ។ វិជ្ជាជីវៈនិងការគាំទ្ររបស់ម៉ាក់ស៊ីម៉ា បានធ្វើអោយការងារយើងកាន់តែងាយស្រួល ។ នៅក្នុងវិស័យនេះ យើងមានការ ចាប់អារម្មណ៏ជាប្រចាំ ជាមួយនឹងទំនាក់ទំនងល្អប្រសើរដែលបុគ្គលិក​ម៉ាក់ស៊ីម៉ា មានជាមួយអ្នកខ្ចីរបស់ពួកគេ ។ យើងបានបង្កើតមិត្តភក្តិជាច្រើននៅម៉ាក់ស៊ីម៉ា ហើយនឹងតែងតែដឹងគុណចំពោះ​​ បដិសណ្ឋារកិច្ចដ៏សប្បុរសរបស់ពួកគេ ។

Jessica Young

ការលះបង់ដល់ការអភិវឌ្ឍន៏ជនបទនៅកម្ពុជា ម៉ាក់ស៊ីម៉ាប្តេជ្ញាផ្តល់ជូននូវ សេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុត ដែលអាចធ្វើទៅបានដល់អតិថិជន​ដែលមានចំណូលទាប ។ ក្នុងកំឡុងពេលខ្ញុំរួបរួមគ្នា ខ្ញុំបានឃើញថាក្រុមបំពេញ តម្រូវការដល់គោលដៅ ៖ ឈានដល់ចម្ងាយឆ្ងាយតាមរយៈសេវាកម្មពីផ្ទះទៅផ្ទះមួយ

Amy Killian

ម៉ាក់ស៊ីម៉ា គឺជាអង្គការមួយដែលនឹងជម្រុញឪ្យមានការរឹះគន់យ៉ាងតក់ក្រហល់បំផុត អំពីមីក្រូហិរញ្ញវត្ថុ និងការអភិវឌ្ឃន៏ ។ ឧទាហរណ៏លើក្រុមមនុស្ស ដែលងប់ងុលលើ ការលើកទឹកចិត្ត និងឆ្លាតវៃប្រើប្រាស់ធនធាននិងអំនាចផ្ទាល់ខ្លួន ដើម្បីលើកតំកើង ជនរួមជាតិរបស់ខ្លួនអោយរួចផុតពីភាពក្រីក្រ  ម៉ាក់ស៊ិម៉ា កំពុងធ្វើអោយមាន ភាពខុសប្លែកយ៉ាងសំខាន់ក្នុងជីវភាពរបស់ប្រជាជនកម្ពុជា ទូទាំងខេត្តនៃប្រទេស ។

ភាពជាដៃគូររវាងបុគ្គលិកក្នុងស្រុកនិង​ ដៃគូរអន្តរជាតិរបស់គីវ៉ា ពង្រឹងបទពិសោធន៏ និងអំណាចដែលបុគ្គលម្នាក់ៗត្រូវផ្តល់ជូន និងបង្ហាញថា នៅពេលដែលធ្វើបាន ត្រឹមត្រូវ និង ដោយការខិតខំប្រឹងប្រែង និងការគោរពគ្នាទៅវិញទៅមក ការអភិវឌ្ឍសេដ្ឋកិច្ចពិជាអាចបញ្ចប់ ភាពក្រីក្របាន ។

John Bridge

ស្ថាបនិករបស់ម៉ាក់ស៊ីម៉ា បានបង្កើតអាជីវកម្មដែលរកប្រាក់ចំនេញដោយផ្តល់ ប្រាក់កម្ចីដល់អតិថិជនដែលមានចំណូលទាបនៅតាមជនបទ វាមិនមែនជា ការងាយស្រួលទេ ។ ពួកគេបានធ្វើវាឡើងដោយស្តាប់អតិថិជនរបស់ពួកគេ និង ផ្តល់ជូននូវសេវាកម្មដែលល្អបំផុត តាមដែលអាចធ្វើអោយពួកគេ ទទួលបាន កេរត្ត៍ឈ្មោះល្បីល្បាញ ។ ម៉ាក់ស៊ីម៉ា ជាអង្គការដែលមានភាពមានស្វាហាប់ ហើយត្រូវមើល៖ សមិទ្ធផលកាន់តែច្រើន កំពុងឈានមកដល់! វាជាកិត្តិយស សម្រាប់ខ្ញុំដែលបានធ្វើការជាមួយអ្នករាល់គ្នានៅម៉ាក់ស៊ីម៉ា ។

Julie Picquet

ម៉ាក់ស៊ីម៉ា ជាអង្គការដ៏ល្អ ។ ពួកគេ មិនត្រឹមតែ យកចិត្តទុកដាក់ក្នុងការធ្វើអោយប្រសើរឡើងនូវជីវភាពរបស់

អតិថិជនរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែបុគ្គលិករបស់ពួកគេ ត្រុវបានផ្តល់នូវកម្ចីគ្មានការប្រាក់ សម្រាប់ចូលរៀននៅ មហាវិទ្យាល័យ ។ វាជាក្តីរីករាយមួយសម្រាប់ការធ្វើការនៅម៉ាក់ស៊ីម៉ា ហើយខ្ញុំទន្ទឹងរង់ចាំមើលការរីកចម្រើនបន្តរបស់ពួកគេ​ នៅប៉ុន្មានឆ្នាំខាងមុខ ។

Barrie Charney Golden

ការស្ម័គ្រចិត្តជាមួយម៉ាក់ស៊ីម៉ា គឺជា​បទពិសោធន៏ដ៏គួរអោយ ចាប់អារម្មណ៏បំផុតមួយដែលខ្ញុំមាន ។ ការក្លាយជាផ្នែកមួយនៃ អង្គការ ដែលដឹកនាំដោយជនជាតិខ្មែរ ក្នុងគោលបំណងជួយ ប្រជាជនខ្មែរ ពិតជាការបំផុសគំនិត ។ ខ្ញុំមានអារម្មណ៏ថា ដូចជាផ្នែកមួយនៃគ្រួសារធំ សុភមង្គល​ គ្រួសារដែលមាន សប្បុរសធម៏និងការអប់រំ ។ ម្តងហើយម្តងទៀត ម៉ាក់ស៊ីម៉ា​ បានសម្តែងការដឹងគុណ ចំពោះបុគ្គលិក មិនត្រឹមតែចំពោះការងារ ដែលពួកគេកំពុងធ្វើនោះទេ​ ប៉ុន្តែថែមទាំងទំនាក់ទំនងផ្ទាល់ខ្លួន ដែលពួកគេបានបង្កើតឡើង ។ ខ្ញុំមានអារម្មណ៏ដូចគ្នា ។ វាគ្មានអ្វីចំលែកទេ ដែលម៉ាក់ស៊ីម៉ា បានបន្តជោគជ័យ ដូចអ្វីដែលពូកគេមាន ហើយខ្ញុំទន្ទឹមរង់ចាំតាមដានការរីកចម្រើនរបស់ពួកគេនៅពេលអនាគត ។

Mary Elizabeth Riedel

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា “ដំណើរការបាន” ពីព្រោះ ម៉ាក់ស៊ីម៉ា ធ្វើការ! ក្នុងនាមជាអ្នកស្ម័គ្រចិត្តជាមួយម៉ាក់ស៊ីម៉ា ចាប់ពីខែ កុម្ភះ ដល់ខែឧសភា ឆ្នាំ២០១០ ខ្ញុំមានសេចក្តីរីករាយ ដែលបានធ្វើការជាមួយបុគ្គលិកដែលមានការយកចិត្តទុកដាក់ បំផុតរបស់ម៉ាក់ស៊ីម៉ា ។ និយោជិកដែលធ្វើការជាច្រើនម៉ោង ហើយជារឿយៗ ចូលរៀននៅសាកលវិទ្យាល័យ បន្ទាប់ពីម៉ោង ធ្វើការដើម្បីទទួលបានសញ្ញាបត្រ (មានធូលីច្រើន និងក្តៅបន្ទាប់ ពីធ្វើការតាមតំបន់) ។ បុគ្គលិកម៉ាក់ស៊ីម៉ា ប្តេជ្ញាធ្វើអោយខ្លួនឯង និង ប្រទេសកម្ពុជាកាន់តែប្រសើរឡើង ។

អំឡុងពេលខ្ញុំនៅម៉ាក់ស៊ីម៉ា ខ្ញុំបានរៀនជាច្រើនពីថ្នាក់ដឹកនាំជាន់ខ្ពស់​ ដែលបានបើកចំហយ៉ាងខ្លាំងក្នុង ការចែករំលែកព័ត៌មានជាមួយខ្ញុំអំពីក្រុមហ៊ុននិងផលិតផលរបស់ពួកគេ ។ លក្ខណះពិសេសមួយដែលធ្វើអោយខ្ញុំ ចាប់អារម្មណ៏អំពីផលិតផលប្រាក់កម្ចីរបស់ម៉ាក់ស៊ីម៉ា ដែលធ្វើអោយពួកគេខុសពីដៃគូរប្រគួតប្រជែងរបស់ពួកគេ គឺរយៈពេលប្រាក់កម្ចី ១០ខែ ដែលផ្តល់ជូនការអនុគ្រោះរយៈពេល ៣ខែ (អតិថិជនទូទាត់ អាចធ្វើការទូទាត់៣ដង

ក្នុងកំឡុងពេលខ្ចីប្រាក់) ។ នេះជាសកម្មភាពមួយរបស់ម៉ាក់ស៊ីម៉ាដែលប្រាប់អតិថិជនថា “ខ្ញុំយល់ពីបញ្ហាប្រឈម (លំហូរសាច់ប្រាក់!) ដែលអ្នកប្រឈម!” ។ នៅពេលសួរអតិថិជនម៉ាក់ស៊ីម៉ា ជារឿយៗនិយាយថាខ្ចីប្រាក់ពី ម៉ាក់ស៊ីម៉ាដោយសារតែសេវាកម្មអតិថិជន (មន្ត្រីឥណទានរហ័សនិងរួសរាយរាក់ទាក់) ហើយនៅក្នុងសកម្មភាព ប្រចាំថ្ងៃរបស់ខ្ញុំ (ពេលខ្លះរួមទាំងការលេងល្បែងប៊ីងប៉ុងបន្ទាប់ពីការងារ) ។ ខ្ញុំនឹងនឹកដល់ការសើចសប្បាយ ការរៀន និងការស្ម័គ្រចិត្តនៅម៉ាក់ស៊ីម៉ា ហើយខ្ញុំអន្ទះសារចង់វិលត្រលប់មកវិញទេ ។

Peter Andes

តាំងពីថ្ងៃដំបូងរបស់ខ្ញុំនៅម៉ាក់ស៊ីម៉ា ខ្ញុំមានការចាប់អារម្មណ៏យ៉ាងខ្លាំង ចំពោះភាពរួសរាយរាក់ទាក់និងភាពពិតប្រាកដរបស់បុគ្គលិកម៉ាក់ស៊ីម៉ា ។ វប្បធម៏អាជីវកម្មរបស់ពួកគេ គឺជាការបើកចំហ និងមានភាពស្មោះត្រង់ ដែលមនុស្សត្រូវបានស្វាគមន៏ក្នុងក្រុម ដោយស្នាមញញឹម និង មានគំនិតបើកចំហ ។ ម៉ាក់ស៊ីម៉ា ពិតជាជឿជាក់លើបេសកកម្មសង្គមរបស់ពួកគេ ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ប្រាក់កម្ចីអាជីវកម្មខ្នាតតូច និងមានមោទនភាពដែលបានធ្វើអោយប្រជាជនរបស់ពួកគេ ក្លាយជាទ្រព្យដ៏អស្ចារ្យតាមរយៈការបណ្តុះបណ្តាលនិងបន្តការអប់រំ ។ ការមកធ្វើការនៅប្រទេសកម្ពុជា គឺជាបទពិសោធន៏មួយក្នុងជីវិតសម្រាប់ខ្ញុំ  ហើយ ខ្ញុំពិតជាអរគុណដល់ម៉ាក់ស៊ីម៉ា ដែលបានធ្វើអោយបទពិសោធន៏ មានទាំងលទ្ធភាព និងផ្តល់រង្វាន់ ។

Thuong Luong

ពេលវេលារបស់ខ្ញុំជាមួយម៉ាក់ស៊ីម៉ា ជាបទពិសោធន៏មួយដែលមិនគួរអោយជឿ ហើយចង់និយាយថា វាមានន័យ​ ។ ជាទូទៅមានវប្បធម៏ជាខ្មែរ ហើយជាពិសេស ម៉ាក់ស៊ីម៉ា ជាក្រុមហ៊ុនមួយដែលខ្ញុំចូលចិត្តធ្វើការ ។ បុគ្គលិកទាំងអស់រាប់ចាប់ពីថ្នាក់

ដឹកនាំកំពូលរហូតដល់បុគ្គលិកការិយាល័យគឺ មានភាពរូសរាយរាក់ទាក់ និងស្មោះត្រង់ ។ ពួកគេតែងតែ ទទួលយកគំនិតថ្មីៗអំពីការធ្វើអោយអង្គការកាន់តែ ប្រសើរឡើង ។ ពេលវេលាដែលខ្ញុំចូលចិត្តបំផុតនៅពេលថ្ងៃគឺនៅពេលញាំអាហារ ជាមួយបុគ្គលិក នៅពេលដែលមនុស្សគ្រប់គ្នាចែករំលែកអាហារ ។ បរិយាកាសមានភាពស្និទ្ធស្នាល និងស្អិតរមួត ដែលខ្ញុំមិនទាន់រកឃើញនៅក្នុងអង្គការនៅលោកខាងលិច ។ ពេលដែលខ្ញុំចេញមក ខ្ញុំមិនត្រឹមតែទទួលបានចំនេះដឹងអំពីប្រតិបត្តិការណ៏ហិរញ្ញវត្ថុ​ ប៉ុន្តែថែមទាំងបំផុសគំនិតអោយមនុស្សធ្វើការជាមួយគ្នាផងដែរ ។ មនុស្សគ្រប់គ្នា ខិតខំហើយពិតជាជឿជាក់លើបេសកកម្មសង្គមរបស់ ក្រុមហ៊ុន ។ បុគ្គលិកបំផុសគំនិតខ្ញុំជារៀងរាល់ថ្ងៃ ដោយការយកចិត្តទុកដាក់ចំពោះការងារបេសកកម្ម និងអភិវឌ្ឃផ្ទាល់របស់ពួកគេ ។ ខ្ញុំមិនដែលឃើញ ក្រុមមនុស្សដែលខិតខំនិងលេងសើចបែបនេះទេ ។ នេះជាបទពិសោធន៏របស់ខ្ញុំ ។

Maxime

នៅពេលដែលខ្ញុំដឹងថា ខ្ញុំមានឳកាសទៅហាត់ការនៅគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា​ ខ្ញុំមិនស្ទាក់ស្ទើរឡើយ ។ ហើយបទពិសោធន៏បានផ្តល់យ៉ាងច្រើន ។ ខ្ញុំមានឳកាសធ្វើការរយៈពេល ២ខែ លើគម្រោងផ្សេងៗ ដែលអាចអោយខ្ញុំ

រៀនបានច្រើន ។ ច្បាស់ជាងនេះទៅទៀត ខ្ញុំបានធ្វើការលើដំណើរការពង្រីក​សាខានិងការវាយតម្លៃសាជីវកម្មរបស់ក្រុមហ៊ុនមួយចំនួន ។​ ខ្ញុំមានឳកាសបាន​ទៅមើលតំបន់និងធ្វើការសម្ភាសន៏ដើម្បីជួបប្រជាជនខ្មែរ ក្នុងតំបន់។  អ្នកគ្រប់គ្រងបុគ្គលិកហាត់ការរបស់ខ្ញុំ ចូលរួមយ៉ាងខ្លាំង និងមិនស្ទាក់ស្ទើរ ក្នុងការផ្តល់មតិយោបល់មកខ្ញុំ ពីអ្វីដែលខ្ញុំផ្ញើរទៅគាត់ ។ លើសពីនេះទៅទៀត បទពិសោធន៏នេះ បានធ្វើអោយខ្ញុំស្វែងយល់ពីវប្បធម៏ គួរអោយរំភើប និងប្រទេសដ៏អស្ចារ្យមួយ ។

Petronille

អំឡុងពេលខ្ញុំហាត់ការ ២ខែ ខ្ញុំទទួលខុសត្រូវលើគម្រោងឌីជីថលថ្មី ដែលខ្ញុំមានឳកាសគ្រប់គ្រាន់តាំងពីដំបូង ។ ខ្ញុំបានធ្វើការលើការរៀបចំ គ្រោងប្រាក់កម្ចីខ្នាតតូច ដែលមានភាពរហ័សនៅទូទាំងប្រទេសកម្ពុជា ។ ខ្ញុំបានទៅសម្ភាសន៏នៅក្នុងគ្រួសារខ្មែរនៅជនបទ និងបង្កើនជំនាញ​របស់ខ្ញុំ ក្នុងនាមជាអ្នកគ្រប់គ្រងគម្រោង ដោយសម្របសម្រួល ក្រុមកាងារ​​តូចមួយ ។ បរិយាកាសការងារនៅម៉ាក់ស៊ីម៉ា គឺអស្ចារ្យ និងបានធ្វើការជាមួយជនជាតិជប៉ុន និង ជនជាតិខ្មែរ ដែលអាចស្វែង យល់​ពីវប្បធម៏ផ្សេងៗគ្នា ។