គោលការណ៍ឯកជនភាព

1. សេចក្តីផ្តើម

សូមស្វាគមន៍មកកាន់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី.

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី យើងខ្ញុំ បាននឹងកំពុងធ្វើប្រតិបត្តិការលើ គេហទំព័រ maxima.com.kh (បន្ទាប់ពីនេះទៅគឺត្រូវបានហៅថា “សេវាកម្ម”). គោលនយោបាយឯកជនភាពរបស់យើងខ្ញុំគឺជាប្រភេទឯកសារផ្លូវច្បាប់ដែលបានអនុម័តដោយ ក្រុមប្រឹក្សាភិបាលរបស់ម៉ាក់ស៊ីម៉ា ដើម្បីធ្វើអភិបាលលើការចូលមើលគេហទំព័ររបស់យើងខ្ញុំ និងបានពន្យល់អំពីរបៀបដែលយើងខ្ញុំប្រមូលព័ត៌មាន រក្សាសុវត្ថិភាពព័ត៌មាន និងការលាតត្រដាងនូវព័ត៌មាន ដែលជាលទ្ធផលបានពីការប្រើប្រាស់របស់អ្នកប្រើ លើសេវាកម្មរបស់យើងខ្ញុំ។ យើងខ្ញុំប្រើប្រាស់ទិន្នន័យរបស់លោកអ្នកដើម្បីផ្តល់និងកែលម្អនូវសេវាកម្ម។ ដោយការប្រើប្រាស់នូវសេវាកម្មនេះ លោកអ្នកបានយល់ព្រមអោយយើងខ្ញុំធ្វើការប្រមូលនូវទិន្នន័យ និងប្រើប្រាស់នូវព័ត៌មានរបស់លោកអ្នកដោយអនុលោមតាមគោលការណ៍នេះ។ លក្ខខណ្ឌដែលបានប្រើប្រាស់នៅក្នុងគោលនយោបាយឯកជនភាពនេះមានអត្ថន័យដូចគ្នានឹង ខនិងលក្ខខណ្ឌរបស់យើង។ ខនិងលក្ខខណ្ឌ របស់យើងគឺធ្វើអភិបាលលើអ្នកប្រើប្រាស់ទាំងអស់ដែលប្រើប្រាស់នូវសេវាកម្មរបស់យើងខ្ញុំ និងព្រមជាមួយកិច្ចព្រមព្រៀងរបស់អ្នកជាមួយយើងខ្ញុំលើគោលនយោបាយឯកជនភាព។

2. និយមន័យ

សេវាកម្ម

មានន័យថា គេហទំព័រ maxima.com.kh ដែលធ្វើប្រតិបត្តិការដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី

ទិន្នន័យផ្ទាល់ខ្លួន

មានន័យថា ទិន្នន័យរបស់បុគ្គលម្នាក់ៗ ដែលត្រូវបានកំណត់អត្តសញ្ញាណ។

ទិន្នន័យនៃការប្រើប្រាស់

ទិន្នន័យដែលត្រូវបានប្រមូលដោយស្វ័យប្រវត្តិ ដែលបានមកពីការប្រើប្រាស់នូវសេវាកម្ម ឬដែលបានមកពីហេដ្ឋារចនាសម្ព័ន្ធរបស់សេវាកម្មរបស់ខ្លួនឯងផ្ទាល់ (ឧទាហរណ៍ នៅកំឡុងពេលដែលអ្នកបានចូលមើលគេហទំព័រ)។
COOKIES

ជាឯកសារតូចៗដែលបានរក្សាទុកនៅលើឧបករណ៍ប្រើប្រាស់របស់អ្នក (ដូចជាកុំព្យូទ័រ ឬ ទូរសព្ទដៃ)។

អ្នកត្រួតពិនិត្យទិន្នន័យ

មានន័យថា នីតិបុគ្គល ដែល (អាចឯកត្តជន ឬ ជាក្រុម) កំណត់គោលបំណងអ្វីមួយ និង ដែលជាលក្ខណៈទិន្នន័យផ្ទាល់ខ្លួន ។ សម្រាប់គោលបំណងនៃគោលនយោបាយឯកជនភាពនេះ យើងខ្ញុំជាអ្នកត្រួតពិនិត្យនូវទិន្នន័យរបស់អ្នក។

អ្នកដំណើរការទិន្នន័យ

(ឬអ្នកផ្តល់សេវាកម្ម) មានន័យថា នីតិបុគ្គល ដែលដាក់ដំណើរការនូវទិន្នន័យក្នុងនាមជាអ្នកត្រួតពិនិត្យទិន្នន័យ។ យើងខ្ញុំនឹងប្រើប្រាស់នូវសេវាកម្មក្នុងចំណោមអ្នកផ្តល់សេវាកម្មផ្សេងៗ ដើម្បីដំណើរការទិន្នន័យរបស់អ្នក អោយមានប្រសិទ្ធិភាព ។

ប្រធានបទទិន្នន័យ

គឺជាបុគ្គលណាមួយដែលជាប្រធានបទនៃទិន្នន័យផ្ទាល់ខ្លួននេះ។

អ្នកប្រើប្រាស់

គឺជាបុគ្គលដែលប្រើប្រាស់នូវសេវាកម្មរបស់យើងខ្ញុំ។ អ្នកប្រើប្រាស់គឺឆ្លើយតបនឹងប្រធានបទទិន្នន័យ ដែលស្ថិតនៅក្នុងទិន្នន័យផ្ទាល់ខ្លួន។

3. ការប្រមូលព័ត៌មាននិងការប្រើប្រាស់

យើងខ្ញុំប្រមូលនូវរាល់ព័ត៌មានផ្សេងៗមួយចំនួនក្នុងគោលបំណងផ្តល់និងកែលម្អនូវសេវាកម្មរបស់យើងខ្ញុំទៅកាន់អ្នក ។
4. ប្រភេទទិន្នន័យដែលត្រូវប្រមូល
    ទិន្នន័យផ្ទាល់ខ្លួន

នៅពេលដែលអ្នកប្រើប្រាស់នូវសេវាកម្មរបស់យើងខ្ញុំ យើងខ្ញុំនឹងសួរអ្នកដើម្បីទទួលបាននូវព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ដែលអាចនឹងត្រូវបានប្រើប្រាស់ដើម្បីទំនាក់ទំនងទៅអ្នក ឬកំណត់អត្តសញ្ញាណរបស់អ្នក (ទិន្នន័យផ្ទាល់ខ្លួន) ។ ព័ត៌មានដែលអាចកំណត់អត្តសញ្ញាណអាចរួមបញ្ចូលទាំង៖

0.1. អាសយដ្ឋានសារអេឡិចត្រូនិច

0.2. នាមខ្លួននិងគោត្តនាម

0.3. លេខទូរសព្ទ

0.4. អាសយដ្ឋាន, ប្រទេស, រាជធានី, ខេត្ត, ZIP/Postal code

0.5. Cookies និងទិន្នន័យនៃការប្រើប្រាស់

យើងខ្ញុំអាចនឹងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដើម្បីទំនាក់ទំនងទៅអ្នកជាមួយនឹងប័ណ្ណព័ត៌មានសម្ភារៈប្រម៉ូសិន និងម៉ាឃីតធីង និងព័ត៌មានផ្សេងទៀតដែលអាចមានអត្ថប្រយោជន៍ចំពោះអ្នក។ អ្នកអាចមានជំរើសដោយឈប់ទទួលបាននូវការទំនាក់ទំនងផ្សេងៗពីយើងខ្ញុំដោយគ្រាន់តែចុច តំណរភ្ជាប់ បញ្ឈប់ការចុះឈ្មោះ។

ទិន្នន័យនៃការប្រើប្រាស់

យើងខ្ញុំអាចនឹងប្រមូលព័ត៌មានដែល Browser របស់អ្នកបានបញ្ជូនមកនៅពេលដែលអ្នកចូលមើលសេវាកម្មយើងខ្ញុំ ឬនៅពេលអ្នកចូលមកកាន់សេវាកម្មតាមរយៈឧបករណ៍ណាមួយ (“ទិន្នន័យនៃការប្រើប្រាស់”) ទិន្នន័យនៃការប្រើប្រាស់នេះអាចនឹងរួមបញ្ចូលទាំងព័ត៌មានដូចជាអាសយដ្ឋាន Protocol អ៊ីនធើណែតកុំព្យូទ័ររបស់អ្នក (ឧ. IP address) ប្រភេទ Browser, ជំនាន់ Browser, ទំព័រនៃសេវាកម្មរបស់យើងខ្ញុំដែលអ្នកបានចូលមើល, ពេលវេលានិងកាលបរិច្ឆេទដែលអ្នកបានចូលមើល, រយៈពេលដែលចំណាយលើទំព័រទាំងនោះ, ការកំណត់អត្តសញ្ញាណឧបករណ៍ និងទិន្នន័យវិនិច្ឆ័យផ្សេងៗ។ នៅពេលអ្នកចូលមកកាន់សេវាកម្មជាមួយនឹងឧបករណ៍មួយ ទិន្នន័យនៃការប្រើប្រាស់នេះអាចនឹងរួមបញ្ចូល ព័ត៌មានដូចជា ប្រភេទឧបករណ៍ដែលអ្នកប្រើប្រាស់, លេខសម្គាល់ឧបករណ៍របស់អ្នក, IP address នៃឧបករណ៍របស់អ្នក, ប្រព័ន្ធប្រតិបត្តិការឧបករណ៍របស់អ្នក, ប្រភេទ Browser អ៊ីធើណែតដែលអ្នកប្រើប្រាស់, ការកំណត់អត្តសញ្ញាណឧបករណ៍ និងទិន្នន័យវិនិច្ឆ័យផ្សេងៗ។

ទិន្នន័យទីតាំង

យើងខ្ញុំអាចនឹងប្រើប្រាស់ និងរក្សាទុកព័ត៌មានអំពីទីតាំងរបស់អ្នក ប្រសិនបើអ្នកផ្តល់ការអនុញ្ញាតអោយយើងខ្ញុំ (“ទិន្នន័យទីតាំង”) ។ យើងខ្ញុំប្រើប្រាស់ទិន្នន័យនេះដើម្បីផ្តល់លក្ខណៈសំខាន់របស់សេវាកម្មយើងខ្ញុំ ដើម្បីកែលម្អ និងកែសម្រួលនូវសេវាកម្មរបស់យើងខ្ញុំ។ អ្នកអាចបើកឬបិទសេវាកម្មទីតាំង នៅពេលអ្នកប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ ដោយគ្រាន់តែចូលទៅកាន់ Setting នៅលើឧបករណ៍របស់អ្នក។

តាមដានទិន្នន័យ Cookies

យើងខ្ញុំប្រើប្រាស់ Cookies និងបច្ចេកវិជ្ជាតាមដានស្រដៀងគ្នានេះ ដើម្បីតាមដានសកម្មភាពនៅលើសេវាកម្មរបស់យើងខ្ញុំ ហើយយើងខ្ញុំនឹងរក្សាទុកទិន្នន័យមួយចំនួន។ Cookies គឺជាឯកសារដែលមានទំហំទិន្នន័យតូចដែលអាចរួមបញ្ចូលទាំងការកំណត់អត្តសញ្ញាណអានាមិក។ Cookies ត្រូវបានបញ្ជូនទៅកាន់ Browser របស់អ្នកតាមរយៈគេហទំព័រនិងរក្សាទុកនៅលើឧបករណ៍របស់អ្នក។ បច្ចេកវិជ្ជាផ្សេងទៀតត្រូវបានប្រើប្រាស់ផងដែលដូចជា Beacons, Tags, និង Scripts ។ ដើម្បីប្រមូលនិងតាមដានព័ត៌មានហើយធ្វើការកែលម្អនិងវិភាគនូវសេវាកម្មរបស់យើងខ្ញុំ។ អ្នកអាចធ្វើការបង្ហាញ Browser របស់អ្នកដើម្បីបដិសេធ Cookies ទាំងនោះ ឬអាចដាក់កំណត់សម្គាល់នៅពេលដែល Cookies កំពុងត្រូវបានបញ្ជូន។ ទោះបីជាយ៉ាងណា ប្រសិនបើអ្នកមិនចុចទទួល Cookies ទេ អ្នកនឹងមិនអាចប្រើប្រាស់ផ្នែកខ្លះនៃសេវាកម្មរបស់យើងខ្ញុំបានទេ។

ឧទាហរណ៍នៃ Cookies ដែលយើងខ្ញុំប្រើប្រាស់៖

0.1. Session Cookies:

យើងខ្ញុំប្រើប្រាស់ Session Cookies ដើម្បីប្រតិបត្តិការនូវសេវាកម្មរបស់យើងខ្ញុំ។

0.2. Preference Cookies:

យើងខ្ញុំប្រើប្រាស់ Preference Cookies ដើម្បីធ្វើការចងចាំនូវ Preferences របស់អ្នក និង Setting ផ្សេងៗ។

0.3. Security Cookies:

យើងខ្ញុំប្រើប្រាស់ Security Cookies ដើម្បីគោលបំណងសុវត្ថិភាព។

0.4. Advertising Cookies:

Advertising Cookies ត្រូវបានប្រើប្រាស់ដើម្បីបង្ហាញអ្នកនូវការផ្សព្វផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធអ្នកហើយនិងចំណាប់អារម្មណ៍របស់អ្នក។

ទិន្នន័យផ្សេងៗ

នៅពេលប្រើប្រាស់នូវសេវាកម្មរបស់យើងខ្ញុំ យើងខ្ញុំអាចនឹងធ្វើការប្រមូលនូវព័ត៌មានមួយចំនួនផងដែល ដូចជា ភេទ អាយុ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត លិខិតឆ្លងដែន សញ្ជាតិ អាសយដ្ឋានបច្ចុប្បន្ននៅពេលចុះឈ្មោះ លេខទូរសព្ទ (លេខទូរសព្ទនៅកន្លែងធ្វើការ ឬ លេខទូរសព្ទផ្ទាល់ខ្លួន) ឯកសារផ្សេងៗអំពីការអប់រំ ឬការបណ្តុះបណ្តារវិជ្ជាជីវៈ ឯកសារការងារ កិច្ចសន្យាមិនអោយលាតត្រដាងព័ត៌មាន (NDA) ព័ត៌មានអំពីប្រាក់ចំណូល ព័ត៌មានអំពីស្ថានភាពអាពាហ៍ពិពាហ៍ សមាជិកគ្រួសារ លេខសុវត្ថិភាពសង្គម (ការកំណត់អត្តសញ្ញាណអ្នកមានកាតព្វកិច្ចបង់ពន្ធផ្សេងៗ) ទីតាំងការិយាល័យ និងទិន្នន័យផ្សេងៗ។

5. ការប្រើប្រាស់ទិន្នន័យ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី ប្រើប្រាស់ទិន្នន័យដែលប្រមូលបានសម្រាប់គោលបំណងផ្សេងៗដូចជា៖

0.1. ដើម្បីផ្តល់និងថែទាំនូវសេវាកម្មរបស់យើងខ្ញុំ

0.2. បង្ហាញអ្នកនូវការកត់សម្គាល់អំពីការផ្លាស់ប្តូរចំពោះសេវាកម្មរបស់យើងខ្ញុំ

0.3. អនុញ្ញាតអោយអ្នកចូលរួមក្នុងការផ្តល់នូវលក្ខណៈពិសេសៗដែលធ្វើអន្តរកាលជាមួយគ្នានៃសេវាកម្មរបស់យើងខ្ញុំ នៅពេលអ្នកជ្រើសរើសដើម្បីប្រើប្រាស់វា

0.4. ដើម្បីផ្តល់នូវការគាំទ្រអតិថិជន

0.5. ដើម្បីប្រមូលនូវការវិភាគ ឬព័ត៌មានដែលសំខាន់ នៅក្នុងន័យនេះគឺយើងខ្ញុំអាចធ្វើការកែលម្អរនូវសេវាកម្មរបស់យើងខ្ញុំបាន

0.6. ដើម្បីត្រួតពិនិត្យការប្រើប្រាស់នៃសេវាកម្មរបស់យើងខ្ញុំ

0.7. ដើម្បីតាមដាន រារាំង និងបង្ហាញនូវបញ្ហាបច្ចេកទេសផ្សេងៗ

0.8. ដើម្បីបំពេញនូវគោលបំណងផ្សេងៗទៀតដែលអ្នកបានផ្តល់វាមកអោយយើងខ្ញុំ

0.9. ដើម្បីអនុវត្តនូវកាតព្វកិច្ចរបស់យើងខ្ញុំ និង ពង្រឹងនូវសិទ្ធិដែលមាននៅក្នុងកិច្ចសន្យានានាដែលបានធ្វើឡើងរវាងអ្នកនិងយើងខ្ញុំ ដែលរួមបញ្ចូលទាំងការបញ្ជូនវិក័យប័ត្រនិងការប្រមូល។

0.10.ដើម្បីផ្តល់អោយអ្នកជាមួយនិងការបង្ហាញអំពីគណនីរបស់អ្នក និង/ឬ ការចុះឈ្មោះ ដែលរួមបញ្ចូលទាំងការបង្ហាញនូវការកត់សម្គាល់ដែលផុតកាលបរិច្ឆេទនិងការបង្ហាញនូវការកត់សម្គាល់អំពីការបង្កើតសារជាថ្មី ការបង្ហាញអំពីសារអេឡិចត្រូវនិច ។ល។

0.11. ដើម្បីផ្តល់អោយអ្នកជាមួយនិងព័ត៌មានថ្មីៗ ការផ្តល់ជូនពិសេស និងព័ត៌មានទូទៅអំពីផលិតផលសេវាកម្មនិងព្រឹត្តិការណ៍ផ្សេងៗដែលយើងខ្ញុំផ្តល់អោយដែលស្រដៀងគ្នានឹងអ្វីដែលអ្នកបានទិញ ឬសាកសួរអំពីអ្វីដែលអ្នកអាចមានសិទ្ធិឈប់ទទួលនូវព័ត៌មានទាំងនោះ

0.12. យើងនឹងធ្វើការពិពណ៌នាតាមវិធីណាមួយ នៅពេលអ្នកផ្តល់ព័ត៌មាននោះ

0.13. សម្រាប់គោលបំណងណាមួយជាមួយនិង មាតិការបស់អ្នក

6. ការរក្សាទុកនូវទិន្នន័យ

យើងខ្ញុំនឹងរក្សានូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដរាបណាវាត្រូវបានចាត់ទុកថាវាសំខាន់សម្រាប់គោលបំណងផ្សេងៗដែលបានកំណត់ក្នុងគោលនយោបាយឯកជនភាពនេះ។ យើងខ្ញុំនឹងរក្សាទុកនិងប្រើប្រាស់នូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដើម្បីបន្តនូវសារសំខាន់ដែលអនុលោមតាមកាតព្វកិច្ចផ្លូវច្បាប់របស់យើងខ្ញុំ (ឧទាហរណ៍ ប្រសិនបើយើងខ្ញុំត្រូវបានតម្រូវអោយរក្សាទុកនូវទិន្នន័យរបស់អ្នកដើម្បីអនុលោមតាមច្បាប់ដែលបានដាក់ចេញអោយអនុវត្ត) ដើម្បីដោះស្រាយនូវជម្លោះ និងពង្រឹងនូវកិច្ចព្រមព្រៀងផ្លូវច្បាប់និងគោលនយោបាយរបស់យើងខ្ញុំ។ យើងនឹងរក្សាទុកនូវការប្រើប្រាស់ទិន្នន័យសម្រាប់គោលបំណងនៃការវិភាគផ្ទៃក្នុង។ ការប្រើប្រាស់ទិន្នន័យ ជាទូទៅត្រូវបានរក្សាទុករយៈពេលខ្លី លើកលែងតែទិន្នន័យនោះត្រូវបានប្រើប្រាស់ដើម្បីពង្រឹងសុវត្ថិភាព ឬដើម្បីកែលម្អ នូវមុខងារផ្សេងៗនៃសេវាកម្មរបស់យើងខ្ញុំ ឬយើងខ្ញុំមានកាតព្វកិច្ចផ្លូវច្បាប់ដើម្បីរក្សាទុកនូវទិន្នន័យនេះរយៈពេលយូរ។

7. ការបញ្ជូនទិន្នន័យ

ព័ត៌មានរបស់អ្នករួមបញ្ចូលទាំងទិន្នន័យផ្ទាល់ខ្លួនអាចនឹងត្រូវបានបញ្ជូនទៅកាន់កុំព្យូទ័រឬរក្សាទុកនៅក្នុងកុំព្យូទ័រ ដែលស្ថិតនៅក្រៅពីខេត្ត ឬប្រទេលដែលអ្នករស់នៅ ឬយុត្តាធិការរបស់រដ្ឋាភិបាលដែលច្បាប់ការពារទិន្នន័យអាចនឹងខុសគ្នាពីយុត្តាធិការរបស់អ្នក។ ប្រសិនបើអ្នកមានទីតាំងនៅក្រៅប្រទេសកម្ពុជា ហើយអ្នកបានផ្តល់នូវព័ត៌មានដល់យើងខ្ញុំ សូមកត់ចំណាំថា យើងខ្ញុំនឹងបញ្ជូនទិន្នន័យរួមទាំងទិន្នន័យផ្ទាល់ខ្លួនទៅកាន់ប្រទេសកម្ពុជា ហើយដាក់ដំណើរការវានៅទីនោះ។ អ្នកបានព្រមព្រៀងចំពោះគោលនយោបាយឯកជនភាព នេះតាមរយៈការបញ្ជូននូវព័ត៌មាន ដែលបង្ហាញអំពីការព្រមព្រៀងរបស់អ្នក ដើម្បីបញ្ជូនវា។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី នឹងចាត់នូវជំហានដែលចាំបាច់ដើម្បីធានាថាទិន្នន័យរបស់អ្នកត្រូវបានរក្សាទុកដោយសុវត្ថិភាព និងអនុលោមតាមគោលនយោបាយឯកជនភាព ហើយនិងមិនមានការបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅកាន់អង្គភាពឬប្រទេសណាមួយ លុះត្រាតែមានការត្រួតពិនិត្យគ្រប់គ្រាន់រួមទាំងសុវត្ថិភាពនៃទិន្នន័យរបស់អ្នក និងព័ត៌មានផ្ទាល់ខ្លួនដទៃទៀត។

8. ការលាតត្រដាងទិន្នន័យ

យើងខ្ញុំអាចនឹងលាតត្រដាងព័ត៌មានផ្ទាល់ខ្លួនដែលយើងខ្ញុំបានប្រមូល ឬត្រូវបានផ្តល់អោយដោយអ្នក

0.1. ការលាតត្រដាងសម្រាប់ការពង្រឹងច្បាប់

យើងខ្ញុំអាចនឹងត្រូវបានតម្រូវអោយលាតត្រដាងនូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ប្រសិនបើច្បាប់តម្រូវអោយធ្វើ ឬដើម្បីឆ្លើយតបនឹងការស្នើសុំរបស់អាជ្ញាធរសាធារណៈ។

0.2. ប្រតិបត្តិការអាជីវកម្ម

ប្រសិនបើយើងខ្ញុំ ឬក្រុមហ៊ុនសម្ព័ន្ធរបស់យើងខ្ញុំត្រូវបានជាប់ពាក់ព័ន្ធក្នុងការច្របាច់បញ្ចូលគ្នា ឬទទួលយកនូវក្រុមហ៊ុនដទៃ ឬការទិញទ្រព្យសកម្ម ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកអាចនឹងត្រូវបានបញ្ជូន។

0.3. ក្នុងករណីមួយចំនួន យើងខ្ញុំអាចនឹងលាតត្រដាងព័ត៌មានរបស់អ្នកផងដែរ៖

0.3.1. ទៅកាន់ក្រុមហ៊ុនសម្ព័ន្ធរបស់យើងខ្ញុំ និងសាខា

0.3.2. ទៅកាន់អ្នកចុះកិច្ចសន្យា អ្នកផ្តល់សេវាកម្ម និងភាគីទី៣ដែលយើងខ្ញុំប្រើប្រាស់ដើម្បីគាំទ្រនូវអាជីវកម្មរបស់យើងខ្ញុំ

0.3.3. ដើម្បីបំពេញគោលបំណងសម្រាប់អ្នកផ្តល់វាមកអោយ

0.3.4. សម្រាប់គោលបំណងទាំងការដាក់បញ្ចូលរូបសញ្ញាស្ថាប័នរបស់អ្នកនៅលើគេហទំព័ររបស់យើងខ្ញុំ

0.3.5. សម្រាប់គោលបំណងណាមួយដែលបានលាតត្រដាងដោយយើងខ្ញុំនៅពេលដែលអ្នកផ្តល់ព័ត៌មាន

0.3.6. ជាមួយនិងកិច្ចព្រមព្រៀងរបស់អ្នកក្នុងករណីណាមួយ

0.3.7. ប្រសិនបើយើងជឿជាក់លើការលាតត្រដាងនេះថាវាមានសារសំខាន់ ឬសមរម្យដើម្បីការពារសិទ្ធិ ទ្រព្យសម្បត្តិ ឬសុវត្ថិភាពក្រុមហ៊ុន អតិថិជនរបស់យើងខ្ញុំ ឬអ្នកដទៃ

9. សុវត្ថិភាពនៃទិន្នន័យ

សុវត្ថិភាពនៃទិន្នន័យរបស់អ្នកគឺមានសារសំខាន់ចំពោះយើងខ្ញុំ ប៉ុន្តែចូលចងចាំថាមិនមានវិធីសាស្ត្រណានៃការបញ្ជូននៅលើប្រព័ន្ធអ៊ីនធើណែត ឬវិធីសាស្ត្រនៃការរក្សាទុកក្នុងទម្រង់អេឡិចត្រូនិចណាមានសុវត្ថិភាព១០០% នោះទេ។ ខណៈពេលដែលយើងខ្ញុំព្យាយាមប្រើប្រាស់នូវវិធីសាស្ត្រដែលអាចទទួលយកបានតាមបែបពាណិជ្ជកម្មដើម្បីការពារនូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក យើងមិនអាចធានាបានថាវាមានសុវត្ថិភាពពេញលេញនោះទេ។

10. សិទ្ធិការពារទិន្នន័យសម្រាប់អ្នកដែលមិនមែនរស់នៅក្នុងប្រទេសកម្ពុជា

យើងខ្ញុំមិនផ្តល់នូវផលិតផលឬសេវាកម្មទៅកាន់អ្នកដែលមិនមែនរស់នៅក្នុងប្រទេសកម្ពុជាទេ។ ដូច្នេះការចុះឈ្មោះជាមួយសេវាកម្មរបស់យើងខ្ញុំវាអាស្រ័យលើការសម្រេចចិត្តរបស់អ្នក ហើយអ្នកត្រូវទទួលស្គាល់ថាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកត្រូវបានយើងខ្ញុំរក្សាទុក។ ប្រសិនបើអ្នកមិនមែនរស់នៅក្នុងប្រទេសកម្ពុជា យើងខ្ញុំដឹងថាអ្នកមានសិទ្ធិការពារទិន្នន័យមួយចំនួន។ ហើយនៅពេលដែលអ្នកបានចុះឈ្មោះជាមួយសេវាកម្មណាមួយរបស់យើងខ្ញុំ នឹងត្រូវបានកត់សម្គាល់ដូចខាងក្រោម៖

យើងខ្ញុំមានបំណងចង់អោយមានជំហានដែលសមហេតុផលដើម្បីអនុញ្ញាតអោយអ្នកអាចកែតម្រូវ ធ្វើវិសោធនកម្ម លុបចោល ឬកំរិតនូវការប្រើប្រាស់នៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបាន។ ប្រសិនបើអ្នកចង់បានការជូនដំណឹងអំពីទិន្នន័យផ្ទាល់ខ្លួន ហើយប្រសិនបើអ្នកចង់អោយទិន្នន័យរបស់អ្នកត្រូវបានលុបចោលពីប្រព័ន្ធរបស់យើងខ្ញុំសូមអ្នកផ្ញើរសារអេឡិចត្រូនិចមកកាន់យើងខ្ញុំដែលមានអាសយដ្ឋាន info@maxima.com.kh

ក្នុងកាលៈទេសៈខ្លះ អ្នកមានសិទ្ធិការពារទិន្នន័យដូចខាងក្រោម៖

0.1. មានសិទ្ធិចូល, ធ្វើបច្ចុប្បន្នភាព ឬលុបព័ត៌មានចោល

0.2. មានសិទ្ធិក្នុងកែតម្រូវ។ អ្នកមានសិទ្ធិក្នុងការកែតម្រូវព័ត៌មានរបស់អ្នក ប្រសិនបើព័ត៌មាននោះមិនត្រឹមត្រូវ ឬមិនពេញលេញ។

0.3. មានសិទ្ធិជំទាស់។ អ្នកមានសិទ្ធិជំទាស់នូវដំណើរការរបស់យើងខ្ញុំទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក

0.4. មានសិទ្ធិដាក់កំហិត។ អ្នកមានសិទ្ធិធ្វើការស្នើសុំ ដែលយើងបានដាក់កំហិត នូវដំណើរការនៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

0.5. មានសិទ្ធិដកចេញនូវកិច្ចព្រមព្រៀងវិញ។ អ្នកក៏មានសិទ្ធិដើម្បីដកចេញនូវកិច្ចព្រមព្រៀង នៅពេលណាក៏បាន វាអាស្រ័យលើកិច្ចព្រមព្រៀងដើម្បីដំណើរការនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

សូមកត់សម្គាល់ថា យើងខ្ញុំអាចសួរអ្នកដើម្បីផ្ទៀងផ្ទាត់នូវអត្តសញ្ញាណរបស់អ្នកមុនពេលឆ្លើយតបទៅនឹងសំណើសុំ។ សូមកត់សម្គាល់ថា យើងខ្ញុំនឹងមិនអាចផ្តល់សេវាកម្មដោយគ្មានទិន្នន័យដែលមានសារសំខាន់ខ្លះនោះទេ។

11. អ្នកផ្តល់សេវាកម្ម

យើងខ្ញុំអាចជួលក្រុមហ៊ុនដែលជាភាគីទី៣ និងឯកត្តបុគ្គល ដើម្បីសម្របសម្រួលនូវសេវាកម្មរបស់យើង (អ្នកផ្តល់សេវាកម្ម), ផ្តល់សេវាកម្មជំនួស, បំពេញនូវសេវាកម្មដែលពាក់ព័ន្ធ ឬជួយយើងខ្ញុំក្នុងការវិភាគថាតើសេវាកម្មរបស់ យើងខ្ញុំត្រូវបានប្រើប្រាស់យ៉ាងដូចម្តេច។ ភាគីទី៣ទាំងនេះមានសិទ្ធិចូលទៅកាន់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក បានតែបំពេញការងារជំនួស និងត្រូវមានកាតព្វកិច្ចមិនលាតត្រដាងឬប្រើប្រាស់វាសម្រាប់គោលបំណងណាមួយឡើយ។

12. ការវិភាគ

យើងខ្ញុំអាចនឹងប្រើប្រាស់អ្នកផ្តល់សេវាកម្មដែលជាភាគីទី៣ដើម្បីត្រួតពិនិត្យ និងវិភាគនូវការប្រើប្រាស់នៃសេវាកម្មរបស់យើងខ្ញុំ។

13. ឧបករណ៍ CI/CD

យើងខ្ញុំអាចនឹងប្រើប្រាស់អ្នកផ្តល់សេវាកម្មដែលជាភាគីទី៣ ដើម្បីធ្វើអោយដំណើរការដោយស្វ័យប្រវត្តិនៃការអភិវឌ្ឍនូវសេវាកម្មរបស់យើងខ្ញុំ។

14. ការធ្វើទីផ្សារឡើងវិញនៃអាកប្បកិរិយា

យើងខ្ញុំអាចនឹងប្រើប្រាស់នូវសេវាកម្មធ្វើទីផ្សារឡើងវិញ ដើម្បីធ្វើការផ្សព្វផ្សាយនៅលើគេហទំព័រភាគីទី៣ទៅកាន់អ្នកក្រោយពីអ្នកបានចូលមើលនូវសេវាកម្មរបស់យើងខ្ញុំ។ យើងខ្ញុំនិងអ្នកផ្តល់សេវាដែលជាភាគីទី៣របស់យើងខ្ញុំប្រើប្រាស់នូវ Cookies ដើម្បីជូនដំណឹង កែសម្រួលនិងបំរើនូវការផ្សព្វផ្សាយដោយផ្អែកលើប្រវត្តិនៃការចូលមើលសេវាកម្មរបស់យើងខ្ញុំ។

15. តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងៗ

សេវាកម្មរបស់យើងខ្ញុំអាចមានតំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងៗ ដែលមិនមែនជាការប្រតិបត្តិការរបស់យើងខ្ញុំ។ ប្រសិនបើអ្នកចុចលើតំណរភ្ជាប់ដែលជាភាគីទី៣ នោះអ្នកនឹងត្រូវបានចូលដោយផ្ទាល់ទៅកាន់គេហទំព័រដែលជាភាគីទី៣នោះ។ យើងខ្ញុំសូមណែនាំអ្នកធ្វើការត្រួតពិនិត្យនូវគោលនយោបាយឯកជនភាពនៃរាល់គេហទំព័រដែលអ្នកបានចូលមើល។ យើងខ្ញុំមិនមានធ្វើការត្រួតពិនិត្យនិងមិនមានទំនួលខុសត្រូវលើមាតិកា គោលនយោបាយឯកជនភាព ឬការអនុវត្តនៃគេហទំព័រដែលជាភាគីទី៣ ឬសេវាកម្មផ្សេង។

16. ឯកជនភាពរបស់កុមារ

សេវាកម្មយើងខ្ញុំមិនមានបំណងក្នុងការដែលកុមារដែលមានអាយុក្រោម១៨ឆ្នាំធ្វើការប្រើប្រាស់នោះទេ។

យើងខ្ញុំមិនបានដឹងអំពីការប្រមូលនូវព័ត៌មានដែលកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់កុមារក្រោមអាយុ១៨ឆ្នាំនោះទេ។ ប្រសិនបើអ្នកបានដឹងថា កុមារបានផ្តល់ទិន្នន័យផ្ទាល់ខ្លួនមកយើងខ្ញុំ សូមធ្វើការទំនាក់ទំនងមកយើងខ្ញុំ។ ប្រសិនបើយើងខ្ញុំបានដឹងថា យើងខ្ញុំបានប្រមូលទិន្នន័យផ្ទាល់ខ្លួនពីកុមារដោយមិនមានការផ្ទៀងផ្ទាត់ពីការព្រមព្រៀងពីអាណាព្យាបាលរបស់កុមារ យើងខ្ញុំនឹងចាត់វិធានការលុបព័ត៌មាននោះចេញពីប្រព័ន្ធរបស់យើងខ្ញុំ។

17. ការផ្លាស់ប្តូរចំពោះគោលនយោបាយឯកជនភាពនេះ

យើងខ្ញុំអាចនឹងធ្វើបច្ចុប្បន្នភាពនូវគោលនយោបាយឯកជនភាពពីមួយពេលទៅមួយពេល។ យើងខ្ញុំនឹងធ្វើការបង្ហាញអ្នកនូវការផ្លាស់ប្តូរណាមួយដោយធ្វើការបង្ហោះនូវគោលនយោបាយឯកជនភាពថ្មីនៅលើទំព័រនេះ។

យើងខ្ញុំនឹងអនុញ្ញាតអោយអ្នកដឹងតាមរយៈសារអេឡិចត្រូនិច ឬការកត់ចំណាំនៅលើសេវាកម្មរបស់យើងខ្ញុំ ដោយផ្តោតជាចម្បងលើការផ្លាស់ប្តូរដែលនឹងមានប្រសិទ្ធភាពហើយនឹងធ្វើបច្ចុប្បន្នភាព “កាលបរិច្ឆេទដែលមានប្រសិទ្ធភាព” នៅផ្នែកខាងលើនៃគោលនយោបាយឯកជនភាពនេះ។

អ្នកត្រូវបានណែនាំអោយត្រួតពិនិត្យនូវគោលនយោបាយឯកជនភាពនេះ តាមពេលវេលាដែលមានការផ្លាស់ប្តូរណា មួយ ។ ការផ្លាស់ប្តូរចំពោះគោលនយោបាយឯកជនភាព នេះមានប្រសិទ្ធភាពនៅពេលវាត្រូវបានបង្ហោះនៅលើទំព័រនេះ។

18. ទំនាក់ទំនងមកយើងខ្ញុំ

ប្រសិនបើអ្នកមានសំណួរអ្វីចង់សាកសួរអំពីគោលនយោបាយឯកជនភាពនេះ សូមធ្វើការទំនាក់ទំនងមកយើងខ្ញុំតាមរយៈសារអេឡិចត្រូនិចដែលមានអាសយដ្ឋាន email: info@maxima.com.kh