
លោក ប៉ា ប៉ុណ្ណរិទ្ធី
ប្រធានក្រុមប្រឹក្សាអភិបាល
លោក រិទ្ធី បានចូលរួមជាមួយម៉ាក់ស៊ីម៉ា នៅក្នុងខែធ្នូ ឆ្នាំ២០០០ ហើយលោកបានដឹកនាំស្ថាប័នឲ្យមានស្ថិរភាព និងជោគជ័យជាង ២០ ឆ្នាំក្នុងនាមជាអគ្គនាយកចាប់តាំងពីឆ្នាំ ២០១៥។ មុនពេលលោកចូលរួមជាមួយ ម៉ាក់ស៊ីម៉ា លោក ប៉ុណ្ណរិទ្ធី បានបម្រើការងារជាជំនួយការគណនេយ្យ និងរដ្ឋបាលនៅ អង្គការ LWS (១៩៩៨-២០០០) ប្រធានគណនេយ្យនៅធនាគារពាណិជ្ជ Pacific Commercial Bank (១៩៩៥-១៩៩៨) និង ជាអនុប្រធានការិយាល័យឥណទានរបស់ ធនាគារជាតិនៃកម្ពុជា នៅខេត្តកំពត (១៩៨០-១៩៩៥)។
លោក ទទួលបានបរិញ្ញាបត្រគណនេយ្យហិរញ្ញវត្ថុ និងធនាគារ នៅក្នុង ឆ្នាំ១៩៨៦ នៅក្នុង ប្រទេសកម្ពុជា និងបរិញ្ញាបត្រពាណិជ្ជកម្មនាឆ្នាំ ១៩៨៦។

លោកស្រី Vidary Inthamone
អភិបាល
លោកស្រី Vidary គឺជាអ្នកជំនាញក្នុងវិស័យមីក្រូផ្នែកហិរញ្ញវត្ថុ ដែលមានបទពិសោធន៍ជាង១៥ ឆ្នាំក្នុងការប្រមូលមូលធនតាមរយៈបំណុល(Debt Fundraising) និងកិច្ចការគាំពារសង្គមនៅក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុន(Holding Group)។ បច្ចុប្បន្នលោកស្រីកាន់តំណែងជា Debt Fundraising Manager នៃក្រុមហ៊ុន Gojo & Company, Inc ដែលលោកស្រីមានភារកិច្ចគាំទ្រការត្រួតពិនិត្យ និងគ្រប់គ្រងបំណុលរបស់ក្រុមហ៊ុន និងយុទ្ធសាស្ត្រស្វែងរកប្រភពទុនបន្ថែម។
មុនពេលចូលរួមជាមួយក្រុមហ៊ុន Gojo លោកស្រីបានធ្វើការជា Investment Officer នៅក្រុមហ៊ុន Advans International ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ នៅទីនោះលោកស្រីបានទទួលខុសត្រូវក្នុងការត្រួតពិនិត្យបំណុលរបស់ក្រុមហ៊ុនជាក្រុ (Group debt) គាំទ្រដល់សាខាដៃគូក្នុងផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ និងអភិបាលកិច្ច ហើយក៏បានបម្រើការជាសមាជិកក្រុមប្រឹក្សាភិបាល នៅស្ថាប័នដៃគូមួយចំនួនផងដែរ។ លោកស្រីក៏បានធ្វើការជាអ្នកប្រឹក្សាឯករាជ្យសម្រាប់អង្គការហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ និងវិនិយោគិនដែលគាំទ្រគម្រោងមីក្រូហិរញ្ញវត្ថុ និងហិរញ្ញប្បទានសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម។
លោកស្រី Vidary ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង ពីសកលវិទ្យាល័យ EMLyon ដោយមានជំនាញផ្នែកហិរញ្ញវត្ថុ និងទំនាក់ទំនងអន្តរជាតិ។ លោកស្រីក៏ជាគ្រូបណ្តុះបណ្តាលដែលទទួលបានវិញ្ញាបនបត្រផ្លូវ លើការការគាំពារអតិថិជនពី Cerise+SPTF ផងដែរ។

លោក Gürol Michael Sari
អភិបាល
លោក Gürol គឺជាអ្នកដឹកនាំជាន់ខ្ពស់ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុអន្តរជាតិ ដែលមានបទពិសោធន៍ជាង ៣០ ឆ្នាំ ក្នុងវិស័យសេវាហិរញ្ញវត្ថុ ការផ្លាស់ប្តូរ និងការអភិវឌ្ឍហិរញ្ញវត្ថុឌីជីថល។ បច្ចុប្បន្ន លោកកាន់តំណែងជា Chief Operating Officer នៅក្រុមហ៊ុន Gojo & Company, Inc. ដែលគាំទ្រស្ថាប័នដៃគូនៅក្នុងក្រុមហ៊ុន ក្នុងការអនុវត្តយុទ្ធសាស្ត្រ ការពង្រឹងប្រតិបត្តិការ និងការផ្លាស់ប្តូរទៅប្រព័ន្ធឌីជីថល។ លោកក៏ជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យ នៅក្នុងវិស័យហិរញ្ញវត្ថុ នៅស្ថាប័នជាច្រើន រួមមាន Musoni Technology (ប្រទេសហូឡង់), Thitsaworks (សិង្ហបុរី), Sejaya Microfinance (ស្រីលង្កា), Prayas Microfinance (ឥណ្ឌា) និង Mifida Microfinance (មីយ៉ាន់ម៉ា) ដែលបង្ហាញពីបទពិសោធន៍យ៉ាងទូលំទូលាយរបស់លោកក្នុងផ្នែកអភិបាលកិច្ច និងការអភិវឌ្ឍស្ថាប័ននៅក្នុងទីផ្សារផ្សេងៗជាច្រើន។
មុនពេលចូលរួមជាមួយ Gojo លោក Gürol បានកាន់តំណែងជាអ្នកដឹកនាំជាន់ខ្ពស់នៅក្រុមហ៊ុនធនាគារអន្តរជាតិជាច្រើន រួមមាន Postbank (សាខារបស់ Deutsche Bank), GE Money Bank និង norisbank។ បន្ទាប់មក លោកបានបម្រើការជា Chief Operating Officer នៅ VisionFund Myanmar ដែលនៅទីនោះលោកបានដឹកនាំការពង្រីកស្ថាប័ន និងគម្រោងឌីជីថលយ៉ាងសំខាន់។
លោកទទួលបានសញ្ញាប័ត្រផ្នែកការគ្រប់គ្រងទំនាក់ទំនង (Communication Management) ពី Business School Aschaffenburg និងសញ្ញាប័ត្រផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ច (Hotel Management) ពី Hotel Management School Kermess នៅទីក្រុង Munich។

កញ្ញា Ewa Janikowska
អភិបាលឯករាជ្យ
កញ្ញា Ewa មានបទពិសោធន៏ច្រើនជាង២០ឆ្នាំជាក្នុងនាមជានាយកប្រតិបត្តិ និងទីប្រឹក្សាក្នុងវិស័យហិរញ្ញវត្ថុ ដែលមានតួនាទីផ្ដោតសំខាន់ទៅលើប្រតិបត្តិការគុណភាពឥណទាន ហានិភ័យប្រតិបត្តិតាម និងគ្រប់គ្រង សវនកម្មផ្ទៃក្នុង។ កញ្ញា បានផ្ដល់សេវាកម្មដល់ក្រុមហ៊ុនហិរញ្ញវត្ថុធំៗ ធនាគារនិង ក្រុមហ៊ុនវិនិយោគ ហើយកញ្ញា ធ្លាប់បានបម្រើការងារ ឱ្យអង្គភាពសាធារណៈ និងអង្គការក្រៅរដ្ឋាភិបាល។ កញ្ញា ក៏ធ្លាប់បម្រើការងារ ជាប្រធានផ្នែកហានិភ័យនៃធនាគារ Azizi (២០១៧-២០២០) និង ធនាគារ The First Microfinance (២០១៦-២០២៧) ដែលក្រុមហ៊ុនទាំងពីរមានទីតាំងក្នុងប្រទេសអាហ្វហ្គានីស្ថាន។
កញ្ញា ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Illinois សហរដ្ឋអាមេរិក និង ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងនិងទីផ្សារ ពីសាកលវិទ្យាល័យ Warsaw ប្រទេសប៉ូឡូញ។ កញ្ញា ក៏ទទួលបានវិញ្ញាបនបត្រត្រួតពិនិត្យការក្លែងបន្លំ គ្រប់គ្រងហានិភ័យ គ្រប់គ្រងគុណភាព និង សវនករផងដែរ។

លោក Christophe Forsinetti
អភិបាលឯករាជ្យ
លោក Christophe គឺជាសហគ្រិនដែលបានបង្កើតការវិនិយោគច្រើនជាង ១០ ក្រុមហ៊ុននៅក្នុងវិស័យបដិសណ្ឋារកិច្ច និង វិស័យហិរញ្ញវត្ថុ ។ គម្រោងសំខាន់របស់គាត់ដែលរួមមាន ជីអិល ហ្វាយនែន ដែលលោកបានអភិវឌ្ឍទៅជាក្រុមហ៊ុនភតិសន្យា ឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដោយបើកសាខាចំនួន ២៥០ ដែលមាន បុគ្គលិកចំនួន ៨០០ នាក់ត្រឹមតែរយៈពេល ៣ ឆ្នាំ។ បច្ចុប្បន្នលោកជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Strategic Hospitality REIT ជាក្រុមហ៊ុនវិនិយោគដែលមានតម្លៃ ១៥០ លានដុល្លារអាមេរិក ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុនប្រទេសថៃ ហើយលោកជា ស្ថាបនិកក្រុមហ៊ុន OBOR Capital Co., Ltd និង OBOR Management Co., Ltd។
លោក បានទទួលសញ្ញាបត្របណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែក ភូមិសាស្ត្រនយោបាយពីសាកលវិទ្យាល័យ ប៉ារីស។

Typically replies within an hour
I will be back soon