ហាត់ការ

ទិន្នភាពទូទៅ

កម្មវិធីសម្រាប់បុគ្គលិកហាត់ការរបស់ម៉ាក់ស៊ីម៉ា ផ្តល់ជូនបុគ្គលនូវឳកាសដ៏កម្រក្នុងការមកប្រទេសកម្ពុជា ដើម្បីធ្វើការ ស្រាវជ្រាវ ឬឃើញដោយផ្ទាល់អំពីផលប៉ះពាល់ និងតថភាពនៃមីក្រូហិរញ្ញវត្ថុដោយធ្វើការផ្ទាល់

ជាមួយ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ។ បុគ្គលិកហាត់ការរបស់ម៉ាក់ស៊ីម៉ា គឺមិនមានប្រាក់ខែ ជាអ្នកស្ម័គ្រចិត្ត ដែលត្រូវបានបង្កើត​ឡើង ដើម្បីជួយ​និងកែលម្អនូវការអនុវត្តនៃប្រតិបត្តិការ ហិរញ្ញវត្ថុ និងការគ្រប់គ្រងរបស់ម៉ាក់ស៊ីម៉ា នឹងផ្តល់ជូន អ្នកចូលរួមនូវបទពិសោធន៏ ។ អ្នកចូលរួមកន្លងមកបានរកឃើញថា ការអនុវត្តជាជំហាន ដំបូង ក្នុងការងារមីក្រូហិរញ្ញវត្ថុ និង ការអភិវឌ្ឍន៏អន្តរជាតិ ។ បុគ្គលដែលមានប្រវត្តិខាងហិរញ្ញវត្ថុ ការគ្រប់គ្រង អាជីវកម្ម ឬប្រឹក្សាយោបល់ ត្រូវបានលើកទឹកចិត្តឪ្យដាក់ពាក្យ បេក្ខជនដែលមាន បទពិសោធន៏ក្នុង ការអភិវឌ្ឃអន្តរជាតិ ឬអាស៊ីអាគ្នេហ៏ក៏ត្រូវបានវាយតម្លៃខ្ពស់ផងដែរ ។

ការទទួលខុសត្រូវ

ខ្លះៗអំពីកម្ចីខ្នាតតូចដំបូងដែលម៉ាក់ស៊ីម៉ាបានផ្តល់នៅឆ្នាំ២០០០ បានផ្តល់អោយស្ត្រីដែលជាអ្នកត្បាញសូត្រនៅកោះឧញ៉ាតី។ ម៉ាក់ស៊ីម៉ា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម៉ាក់ស៊ីម៉ា ភីអិលស៊ី កំពុងស្វែងរកអ្នកស្ម័គ្រចិត្តទីប្រឹក្សាហិរញ្ញវត្ថុ ដើម្បីជួយដល់ ការគ្រប់គ្រងក្នុងកិច្ចការផ្សេងៗទាក់ទងនឹងហិរញ្ញវត្ថុនិងគណនេយ្យ ។ មុខតំណែងនេះនឹងត្រូវធ្វើការ ជិតស្និទ្ធជាមួយក្រុមអ្នកគ្រប់គ្រងប្រតិបត្តិ ដើម្បីជួយអភិវឌ្ឍន៏  កែលម្អថវិកា ផែនការគ្រប់គ្រងហានិភ័យ គោលនិយោបាយគ្រប់គ្រងនិតិវិធីគណនេយ្យនិងសាវនកម្ម ព្រមទាំងតម្រូវការសក្តានុពលសម្រាប់ជំនាញវាយតម្លៃការវិនិយោគ និង ការពិនិត្យមើលតារាងពេលវេលា ។ ម៉ាក់ស៊ីម៉ា កំពុងស្វែងរកការប្តេជ្ញាចិត្តពី ២ ទៅ៦ខែ ។

លក្ខណៈសម្បត្តិ

  • ត្រូវតែចុះឈ្មោះចូលរៀន ឬបានបញ្ចប់ការសិក្សាសញ្ញាបត្រ ៤ឆ្នាំ ។ ចូលចិត្តផ្នែកហិរញ្ញវត្ថុ និង ការគ្រប់គ្រងអាជីវកម្ម ។
  • មានភាពបត់បែនក្នុងកម្រិតខ្ពស់ ការលើកទឹកចិត្តខ្លួនឯង និងការដោះស្រាយបញ្ហា ។
  • មានការចូលចិត្តលើវិស័យមីក្រូហិរញ្ញវត្ថុ ។
  • ស្គាល់គោលការណ៏ជាមូលដ្ឋាននៃថវិកាគម្រោងហិរញ្ញវត្ថុ និងការវាយតម្លៃការវិនិយោគ
  • មានឆន្ទះចង់ស្វែងយល់អំពីឧស្សាហកម្មមីក្រូហិរញ្ញវត្ថុ
  • ចំណេះដឹងអំពីការអនុវត្តល្អបំផុតនិងគុណសម្បត្តិនៃរចនាសម្ព័នអភិបាលកិច្ចល្អ
  • ជំនាញសរសេរពូកែ
  • ស្ទាត់ជំនាញជាមួយ Microsoft Office

លក្ខណៈសម្បត្តិបន្ថែម៖

  • បេក្ខជន CFA ឬ CFA Plus
  • អនុបណ្ឌិត
  • CPA ឬការរចនាគណនេយ្យផ្សេងៗទៀតបន្ថែម 
  • មានបទពិសោធន៏នៅក្រៅប្រទេស នៅក្នុងប្រទេសកំពុងអភិវឌ្ឍ

លក្ខណៈសម្បត្តិ

បេក្ខជនដែលមានចំនាប់អារម្មណ៏ សូមផ្ងើរប្រវត្តិរូបសង្ខេបអំពីរបៀបដែលអ្នកចង់ចូលរួមជាមួយ ម៉ាក់ស៊ីម៉ា មកកាន់៖ info@maxima.com.kh.