កម្មវិធីផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី មិនត្រឹមតែជាគ្រឹះស្ថានផ្ដល់ឥណទានតែប៉ុណ្ណោះនោះទេ យើងជាអ្នកដែលផ្សព្វផ្សាយនូវចំណេះដឹងហិរញ្ញវត្ថុ អំពីការប្រើប្រាស់ឥណទានអោយបានត្រឹមត្រូវ និងជៀសវាងការធ្លាក់ទៅក្នុងបំណុលវ័ណ្ឌក ហេតុដូចនេះហើយយើងបានបង្កើតនូវ “កម្មវិធីផ្ដល់ចំណេះដឹងហិរញ្ញវត្ថុ” សម្រាប់អតិថិជនរបស់យើងនៅការិយាល័យសាខា ដើម្បីជាផ្នែកមួយនៃការ ផ្តល់កម្ចីប្រកបដោយទំនួលខុសត្រូវ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានបំណងបង្កើនការយល់ដឹងរបស់អតិថិជនអំពីការសន្សំ របៀបជូនដំណឹងពីការដោះស្រាយបណ្តឹងតវ៉ា ឬកង្វល់លើសេវាហិរញ្ញវត្ថុ និងផ្នែកខ្លះនៃការបង្កើតប្រាក់ចំណូលពីអាជីវកម្មផងដែរ។