អ្នកស្រី គូ ឡៃ

អ្នកស្រី គូ ឡៃ មានអាយុ ៥៧ឆ្នាំ ដែលត្រូវជាម្តាយដែលមានកូន៦នាក់​ កូនស្រី ២នាក់ និងកូនប្រុស៤នាក់ ហើយនាង រស់នៅភូមិ ពាមតាឯក ឃុំពាមឧកញ្ញាអុង ស្រុកល្វាឧម ខេត្តកណ្តាល ។ នាងមានមុខរបរត្បាញកន្ទេលនៅផ្ទះរបស់នាង ។​ នាងធ្វើការងារនេះអស់រយៈពេល ១០ឆ្នាំ និងមានបទពិសោធន៏ជាច្រើនទាក់ទងនឹងការងារមួយនេះ ។ ប្តីរបស់នាង ឈ្មោះ សាង សុន ដែលគាត់ជា​ ចុងភៅ និងជាកសិករនៅក្នុងភូមិនេះ ។ គាត់មានបទពិសោធន៏ទៅលើការងារមួយនេះ អស់រយៈពេល ១៦ឆ្នាំ ។

អ្នកស្រី គូ ឡៃ បានលឺពីម៉ាក់ស៊ីម៉ាដំបូងនៅក្នុងឆ្នាំ ២០១៦ ពីមន្រ្តីប្រតិបត្តិការរបស់យើង ដែលបានណែនាំផលិតផល និងសេវាកម្មរបស់ម៉ាក់ស៊ីម៉ា នៅក្នុងភូមិរបស់នាង​។ នាងបានទទួលកម្ចីពីម៉ាក់ស៊ីម៉ា ដើម្បីចាក់ដីសម្រាប់សាងសង់ផ្ទះរបស់នាង ហើយពេលនេះ នាងទទួលបានជីវភាពសមរម្យទៅដល់គ្រួសាររបស់នាង ។ នាងបាននិយាយថា​ នាងជឿជាក់ទៅលើម៉ាក់ស៊ីម៉ា ដោយសារតែសេវាកម្មហិរញ្ញវត្ថុរបស់យើងរហ័ស ដែលតែងតែឆ្លើយតបទៅនឹងតម្រូវការទាន់ពេលវេលា ។ បន្ថែមពីលើការត្បាញកន្ទេល នាងនិងប្តីរបស់នាង បានចំនាយពេលនៅក្នុងចំការពោត ហើយធ្វើស្រែផងដែរ ដើម្បីផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់ ។  

មុននឹងប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ម៉ាក់ស៊ីម៉ា នាងបានរកប្រាក់ចំណូលចម្បងរបស់នាងពីការធ្វើស្រែ ដោយរកលុយបានបន្តិចបន្ទួចក្នុងមួយថ្ងៃ ។ ពេលនេះ គ្រួសាររបស់នាងបានសង្កេតឃើញថា ចំណូលរបស់ពូកគាត់មានការកើនឡើង ដែលពួកគាត់មានអតិថិជនច្រើនជាងមុន មកទិញផលិតផលរបស់គាត់ និង ធ្វើអោយប្រសើរឡើង​នូវជីវភាពរបស់ពួកគាត់ ពួកគាត់ក្លាយជា​ ម្ចាស់អាជីវកម្មខ្នាតតូច ។ 

អ្នកស្រី គូ ឡៃ មានបំណងចង់ពង្រីកអាជីវកម្មរបស់នាងបន្ថែមទៀត​ ។ ជាមួយនឹងប្រាក់ចំណូលដែលនាងរកបាន នាងអាចផ្តល់នូវកម្រិតជីវភាពល្អប្រសើរ សម្រាប់គ្រួសាររបស់នាង ។